ភ្នំពេញ ៖ កម្មករ-កម្មការិនីជាង១០០នាក់ បានធ្វើកូដកម្មនៅរោងចក្រ NEW SKY PRINTING (ប៉ាក់ព្រីន) សាខារោងចក្រ Y&W បានបិទផ្លូវ២១៧ នៅវេលាម៉ោង៨:២០នាទីព្រឹក ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅភូមិស្រុកចេក ផ្លូវ២១៧ សង្កាត់ជេីងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មានកម្មករ-កម្មការិនី ប្រហែល ១១០នាក់ ក្នុងចំណោមកម្មករ២១៧នាក់,ស្រី១៤១នាក់ បានធ្វើសកម្មភាពបិទផ្លូវ២១៧ ដើម្បីទាមទារដំណោះស្រាយចំនួន ០៤ចំណុចដូចជា ៖ ទី១-ស្នើសុំឲ្យខាងរោងចក្របើកប្រាក់ឈ្នួលចុងក្រោយ ។ ទី២-ស្នើសុំឲ្យខាងរោងចក្របើកប្រាក់ជួសការសម្រាកប្រចាំឆ្នាំ ។ ទី៣-ស្នើសុំឲ្យរោងចក្របើកប្រាក់បំណាច់អតីតភាពដែលនៅសល់ ។ និងទី៤-ស្នើសុំឲ្យរោងចក្របើកប្រាក់ជូនដំណឹងមុន ។
គួរបញ្ជាក់ថា មូលហេតុផ្ទុះការតវ៉ានេះគឺ ថៅកែរោងចក្ររត់ចោលរោងចក្រពុំមានលទ្ធភាពបើកប្រាក់ខែជូនពួកគាត់។ ប៉ុន្តែការតវ៉ានេះគឺគ្មានសហជីពចូលរួមនោះឡេីយ ។
បច្ចុប្បន្ននេះ ក្រោយពីមានការសម្របសម្រួលពី ឯកឧត្តម ហែម ហឿន អគ្គលេខាធិការរង អ.គ.ក.ប នៃក្រសួងការងារ បានធ្វេីកាដោះស្រាយជូនកម្មករ-កម្មការិនី ដូចខាងក្រោម ៖
ទី១/ នៅម៉ោង១៤:០០នាទី ក្រុមតុលាការ និង ព្រះរាជអាជ្ញា នឹងចុះមកវាយតម្លៃសម្ភារៈក្នុងរោងចក្រ ។ និងទី២/ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១៤:០០នាទី ក្រសួងការងារ នឹងធ្វេីការបេីកប្រាកខែ និង ប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករ-កម្មការិនី ។ ក្រោយមក កម្មករ-កម្មការិនី ក៏សម្រេចចិត្តបានបេីកផ្លូវ និងរំសាយនៅវេលាម៉ោង៩:០០នាទី ថ្ងៃខែឆ្នាំដដែល ៕
ដោយ ៖ ភារ៉ា ដង្កោ