ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា !

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ លោក សុខ ឥសាន មានទស្សនៈថា ទោះបីគេវាយតម្លៃថាកម្ពុជាមានសុភមង្គលទាបជាងគេនៅអាស៊ីក៏ដោយ ក៏សុភមង្គលនេះសម្រាប់កម្ពុជា បើប្រៀបធៀបពីមុនគឺអស្ចារ្យណាស់ទៅហើយ ហើយក្តីសង្ឃឹមនៅតែមានបើមានគណបក្សប្រជាជនកម្ពុជាដឹកនាំ។ 

លោកបន្តថា ៖ ហើយត្រូវចាំថាមនុស្សគេយកសំដីដំរីគេយកភ្លុក តែគ្រាន់តែសំដីមិនទាន់គ្រប់គ្រាន់ទេនៅទង្វើជាក់ស្តែងទៀតទើបកំណត់បានច្បាស់ពីចរិតពិតរបស់មនុស្ស។ បើគ្រាន់តែពាក្យសំដីមិនទាន់ជាពិរុទ្ធភាពទេ លុះត្រាតែមានសកម្មភាពយ៉ាងណាទើបមានពិរុទ្ធភាពផ្លូវច្បាប់។ ក្នុងនោះ ទណ្ឌិត សម រង្ស៊ី ទៅជួបសកម្មជនខ្លួននៅឡុងប៊ិចរដ្ឋកាលីហ្វ័រនីញ៉ា ក្នុងបន្ទប់តូចមួយមានមនុស្សប្រហែល១០-២០នាក់ ហើយទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ថាភ្លើងទៀនក៏ជាបក្សសាងគ្រោះជាតិដដែល អញ្ចឹងទណ្ឌិតគឺជាមេរបស់ភ្លើងទៀននិងពាក់ព័ន្ធការដឹកនាំបញ្ជារយ៉ាងពិតប្រាកដ។ ខ្មែរមួយចំនួននៅក្រៅប្រទេសសម្តែងការខ្លាចបាត់បង់ប្រទេសជាតិកម្ពុជា មកពីអ្នកទាំងនោះមិនដឹងខ្យល់និយាយពីកំពង់ហ្លួងមានជនជាតិបរទេសច្រើន។ ចុះនៅឡុងប៊ិច នៅឡូវ៉ែល នៅម៉ាឆាឈួសសិត មានខ្មែរនៅច្រើនតិចឬច្រើនបានទៅរស់នៅឯបរទេសហ្នឹងដោយសារអ្នកណា? បានទៅនៅបរទេសហើយបែរជាប្រមាថមើលងាយខ្មែរក្នុងប្រទេស។ អ្នកជេរប្រមាថខ្មែរក្នុងស្រុកមើលមុខដូចយួនសុទ្ធ ហើយធ្វើឯងដូចស្នេហាជាតិខ្មែរណាស់ជាងគេជាងឯង ៕

ដោយ ៖ សិលា


ចែករំលែក៖