ភ្នំពេញ៖ តុលាការរដ្ឋហ្វ្លរីដា សហរដ្ឋអាមេរិក បានដោះ លែងលោក គ្រី ម៉ះផល ប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះ នៃរដ្ឋបាលព្រៃឈើឲ្យមានសេរីភាព និងមកកម្ពុជាវិញ បន្ទាប់ពីអាជ្ញាធរអាមេរិកឃុំខ្លួន លោកដោយអយុត្តិធម៌ និងគ្មានភស្តុតាងច្បាស់លាស់អស់រយៈពេលជាងមួយឆ្នាំ ទាក់ទងនឹងសំណុំរឿង សមគំនិតក្នុងការរត់ពន្ធសត្វស្វាក្តាម ទៅសហរដ្ឋអាមេរិកកាលពីដើមឆ្នាំ២០២២កន្លងទៅ។ នេះបើតាម សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២៤នេះ។
លោកគ្រី ម៉ះផល ត្រូវបានអាជ្ញាធរអាមេរិកប្រើអំណាចចាប់ខ្លួនលោក កាលពីថ្ងៃទី ១៦ មីនា ឆ្នាំ២០២២ កន្លង ទៅ នៅអាកាសយានដ្ឋានអន្តរជាតិ ចន អេហ្វ កេណ្ណេឌី ខណៈលោកកំពុងរង់ចាំបន្តដំណើរទៅចូលរួមកិច្ចប្រជុំអង្គការសហប្រជាជាតិ ស្តីពីអនុសញ្ញាពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វ និងរុក្ខាជាតិព្រៃដែលកំពុងរងគ្រោះថ្នាក់(CITES នៅប្រទេសដាណាម៉ា។
ការចាប់ខ្លួនមន្រ្តីរដ្ឋបាលព្រៃឈើពីសំណាក់អាជ្ញាធរ និងទីភ្នាក់ងារមច្ឆជាតិនិងសត្វព្រៃ អាមេរិកនេះត្រូវបានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ របស់កម្ពុជាចាត់ទុកថាជារឿងអយុត្តិធម៌ ដោយបានធ្វើឲ្យជនរង គ្រោះឃ្លាតឆ្ងាយពីក្រុមគ្រូសារ និងមាតុប្រទេសអស់រយៈពេល១ឆ្នាំ ៤ខែ និង១០ថ្ងៃ ហើយក្រសួងសូមថ្កោលទោសចំពោះទង្វើរបស់ទីភ្នាក់ងារមច្ឆជាតិ និងសត្វព្រៃអាមេរិក ដែលរំលោកអំ ណាច និងពុំគោរពតាមឧត្តមានុវត្តអន្តរជាតិក្នុងការអនុវត្តច្បាប់ឆ្លងដែន ដោយគ្រាន់តែឮតាមការអះអាង របស់បុគ្គល ឬបុគ្គលិកអង្គការក្រៅរាជរដ្ឋាភិបាលខ្លះ និងតាមរយៈប្រព័ន្ធផ្សព្វផ្សាយដែលគ្មានវិជ្ជាជីវៈមួយ ចំនួនក្នុងន័យចោទប្រកាន់មន្រ្តីរបស់ ក្រសួង បំភ័ន្តសាធារណមតិ និងបង្វែរខ្លឹមសារនៃដំណើរ ការជំនុំជម្រះ ក្តីឆ្ពោះទៅកាន់បុរេនិច្ឆ័យប្រឆាំងនឹងមន្រ្តីកម្ពុជាទៅវិញ។
យ៉ាងណាក៏ដោយតាមរយៈសេចក្តីប្រកាសព័ត៌មានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងការអបអរសាទរចំពោះលោក គ្រី ម៉ះផល ដែលបានទទួលយុត្តិធម៌ ដោយតុលាការអអាមេរិកបានដោះលែងលោកឲ្យមានសេរីភាព និងមកកម្ពុជាវិញនាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤នេះ បន្ទាប់ពីតុលា ការមើលឃើញថា លោកគ្មានទោសដូចការចោទប្រកាន់នៅក្នុងសំណុំរឿងសមគំនិតក្នុងការរត់ពន្ធសត្វស្វា ក្តាមទៅអាមេរិក។ តាមរយៈការដោះលែងនេះគឺសបញ្ជាក់ឲ្យឃើញថាមន្រ្តីកម្ពុជាពិតជាបានគោរពតាមច្បាប់ បទបញ្ញាត្តិព្រមទាំងអនុសញ្ញាអន្តរជាតិនានាយ៉ាងខ្ជាប់ខ្ជួនផងដែរ។
តាមរយៈសេចក្តីប្រកាសព័ត៌មានខ្លួននេះដែរ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ប្រកាសថ្លែងអំណរ គុណចំពោះថ្នាក់ដឹកនាំកំពូលនៃរាជរដ្ឋាភិបាលទាំងពីរអាណត្តិ គឺសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតីហ៊ុន ម៉ាណែត ដែលជានិច្ចកាល តែងតែយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខរបស់ មន្រ្តីរាជការស្អាតស្អំ។ ក្រសួងកសិកម្ម ក៏បានថ្លែងអំណរគុណផងដែរដល់ក្រសួង ស្ថាប័ន និងតួអង្គពាក់ ព័ន្ធផ្សេងទៀត រួមមានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រ សួងយុត្តិធម៌ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅរដ្ឋហ្វ្លរីដា និងទីក្រុងញូវយ៉ក ព្រមទាំងសហការរី ក៏ដូចជាមេ ធាវីអាមេរិក និងក្រុមអ្នកច្បាប់ទាំងអស់ ដែលបានរួមចំណែកសហការ គាំទ្រ និងតតាំងក្តីប្រកបដោយវិជ្ជា ជីវៈ រហូតទទួលបានយុត្តិធម៌ជូនដល់មន្រ្តីកម្ពុជានាពេលនេះ៕
ដោយ៖ សូរិយា