ព័ត៌មានទាន់ហេតុការណ៍៖

សមាគមសម្ព័ន្ធភាពដើម្បីមនុស្សធម៌ប្រកាសប្រឆាំងដាច់ខាតចំពោះសកម្មភាពខុសច្បាប់របស់ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ របស់ មូរ សុខហួរ ក្រោមការដឹកនាំពីក្រោយរបស់ទណ្ឌិត សម រង្ស៊ី

ចែករំលែក៖

ភ្នំពេញ ៖ សមាគមសម្ព័ន្ធភាពដើម្បីមនុស្សធម៌ ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកាទាំងអស់ បានសង្កេតឃើញថា ចំពោះសកម្មភាពនៃការបង្កើតចលនាខ្មែរដើម្បីប្រជាធិបតេយ្យ ដែលមាន មូរ សុខហួរ ជាប្រធានដឹកនាំចលនា នេះ ជាចលនាខុស ច្បាប់ ដោយការបង្កើតចលនានេះ គឺមិនត្រឹមត្រូវតាមលក្ខន្តិកៈច្បាប់ និងផ្ទុយពីគោលកាណ៍ច្បាប់ជាតិទាំងស្រុង។ តាមរយៈចលនាខុស ច្បាប់នេះ ជាសកម្មភាពប៉ុងប៉ងក្នុងចេតនាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា ហើយចលនាជ្រុលនិយម ដែលមានការចង្អុល បង្ហាញនៅពីក្រោយខ្នង ដឹកនាំដោយមេគំនិតប្រឆាំងក្បត់ជាតិ ទណ្ឌិត សម រង្ស៊ី និងក្រុមបក្ខពួកនិយមខ្លួនមួយចំនួនទៀត។ សមាគមសម្ព័ន្ធភាពដើម្បីមនុស្សធម៌ បានយល់ឃើញថា ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ ដឹកនាំដោយ មូរ សុខហួរ និងមានការចូលរួមដោយទណ្ឌិត សម រង្ស៊ី ក្រុមបក្ខពួកមួយក្តាប់តូច បាននឹងកំពុងធ្វើសកម្មភាពក្នុងការបង្កើតចលនានេះចលនានោះបានធ្វើជាច្រើនលើកមកហើយ តែគ្មានទទួលបានលទ្ធផលអ្វីទេ ទីបំផុតក៏ស្ងាត់ឈឹងទៅវិញ ព្រោះគ្មានការគាំទ្រពីប្រជាពលរដ្ឋទាំងក្នុង-ក្រៅប្រទេស និងពីសហគមន៍អន្តរជាតិ។ ចំពោះសកម្មភាពរបស់ក្រុមប្រឆាំងជ្រុលនិយម គឺតែងតែបង្កើតចលនាខុសច្បាប់ ក្នុងរូបភាពដដែលៗ គ្មានការចាប់អារម្មណ៍ពីមជ្ឈដ្ឋានណាមួយទេ ដោយឋិតក្នុងទម្រង់នៃការឆបោកលុយពីប្រជាពលរដ្ឋ ក្នុងគោលបំណងប្រមូលថវិកាទាំងនោះ ដើម្បីធ្វើការបំពេញផលប្រយោជន៍នៃក្រុមបក្ខពួកប្រឆាំងរបស់ខ្លួនតែប៉ុណ្ណោះ។ ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ គឺគ្មានគោលការណ៍ គ្មានគោលនយោបាយច្បាស់លាស់ គឺមានតែនយោបាយលាបពណ៌ ញុះញង់ បំបែកបំបាក់ផ្ទៃក្នុងជាតិ ប៉ុងប៉ងធ្វើសកម្មភាពខុសច្បាប់ ដើម្បីតែមហិច្ឆតាក្នុងការកេងចំណេញនយោបាយរបស់ខ្លួន និងបង្ហាញឱ្យអន្តរជាតិឱ្យមើលឃើញថាខ្លួនជាអ្នកប្រជាធិបតេយ្យ ប៉ុន្តែរូបភាពពិតបានបង្កប់ពីចេតនាដ៏ខ្មៅកខ្វក់ ក្នុងគោលបំណងបំផ្លិចបំផ្លាញជាតិ ហើយចលនានេះមានវាសនា មិនខុសពីចលនាសង្គ្រោះជាតិ ឬចលនាផ្សេងៗទៀតនោះឡើយ។

សមាគមសម្ព័ន្ធភាពដើម្បីមនុស្សធម៌ សូមប្រកាសប្រឆាំងដាច់ខាតចំពោះសកម្មភាពខុសច្បាប់របស់ចលនាខ្មែរដើម្បី ប្រជាធិបតេយ្យ របស់ មូរ សុខហួរ ក្រោមការដឹកនាំពីក្រោយរបស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួកជ្រុលនិយមទាំងនោះ។ សមាគម សម្ព័ន្ធភាពដើម្បីមនុស្សធម៌ សូមអំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ចតាមដាន និងត្រួតពិនិត្យបន្ថែមទៅលើសកម្មភាពខុស ច្បាប់របស់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនោះ ជាពិសេសត្រូវមានវិធានការផ្លូវច្បាប់ណាមួយ អនុវត្តទោសទណ្ឌតាមនីតិវិធីច្បាប់ ចំពោះក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនោះ ដោយមិនអាចលើកលែងឱ្យបានឡើយ៕

ដោយ ៖ សិលា


ចែករំលែក៖