ខេត្តតាកែវ ៖ គ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ(TYDA) នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ៖ ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី, លោកទាំងទ្វេ បានចាត់គ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ(TYDA) សហការជាមួយមន្ទីរពេទ្យគន្ធបុប្ផា នាំយកទារិកាភ្លោះឈ្មោះ យិ ទេពី និង យិន ទេវី ដែលមានអាយុ ១ ខែ រស់នៅភូមិស្វាយឬស្សី សង្កាត់បារាយណ៍ ក្រុងដូនកែវខេត្តតាកែវ មកព្យាបាលបញ្ហាជាប់អណ្តាត( Angkyloglossia) ធ្វើអោយពិបាកបៅ និងប៉ះពាល់ដល់លើការលូតលាស់ មកទទួលការវះកាត់ប្រកបដោយជោគជ័យ។
បច្ចុប្បន្ន ទារិកាទាំងពីរនាក់ ត្រូវបានឪពុកម្តាយនាំត្រលប់ទៅផ្ទះវិញ ជាមួយក្តីត្រេកអរជាពន់ពេក និងគោរពថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជាអនេក ។
រាល់ចំណាយលើការព្យាបាលត្រូវបានជួយឧបត្ថម្ភគាំទ្រដោយមូនិធិរបស់មន្ទីរពេទ្យគន្ធបុប្ផា ជាមួយការយកចិត្តទុកដាក់បំផុតពីសំណាក់សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត អរគុណក្រុមគ្រូពេទ្យ TYDA ៕
ដោយ ៖ សិលា