ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនខ្លួនជនសង្ស័យចំនួន​ ០៨​នាក់​ ពាក់ព័ន្ធ​ករណីបេីកល្បែងស៉ីសង​ ទៅសាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីបន្តនីតិវិធី

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូល​ នៅថ្ងៃទី២៩​ ខែមីនា​ ឆ្នាំ២០២៤​ បានធ្វេីការបញ្ជូនខ្លួនជនសង្ស័យចំនួន​ ០៨​នាក់​ ពាក់ពានករណីបេីកល្បែងស៉ីសង​ ទៅសាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីចាត់ការតាមនីតិវិធីច្បាប់។ 

គួររម្លឹកថា​ កម្លាំង​អធិការដ្ឋាននគរបាលខណ្ឌកំបូល​ បានសហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌកំបូល​ បានចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ កាលពីរសៀលថ្ងៃទី២៥​ ខែមីនា​ ឆ្នាំ២០២៤​ នៅចំណុចផ្លូវបេតុង ភូមិថ្មដា  សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ 

ជនសង្ស័យ៖ ចំនួន ០៨នាក់​ ស្រីចំនួន ០៥នាក់។ ចំណែក​សម្ភារៈចាប់យក៖ 

-ទូបាញ់ត្រីចំនួន ០៧គ្រឿង

-តុបៀរបាការ៉ាត់ចំនួន ០៨គ្រឿង

-ទូចូកឃ័រចំនួន ០១

-កុំព្យូទ័រលើតុចំនួន ០៣គ្រឿង។ 

  បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវ​បានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូល បញ្ជូន​ខ្លួន​ទៅសាលាដំបូងរាជធានីភ្នំពេញ​ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ដោយ​៖ តារា​


ចែករំលែក៖