ព័ត៌មានទាន់ហេតុការណ៍៖

យានយន្តល្មើសចំនួន ៣០៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩​ ទូទាំងប្រទេស​នាថ្ងៃទី​២៩​ មីនា​នេះ!

ចែករំលែក៖

ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤​ បានបង្ហាញពី​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ខណៈ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ទូទាំងប្រទេស​ រកឃើញយានយន្តល្មើសចំនួន ៣០៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩។ 

ក្នុងប្រតិបត្តិការនោះ​ ចំនួនគោលដៅសរុប ៧១គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤៤១គ្រឿង, រថយន្តធំ ០៣គ្រឿង, រថយន្តតូច ៨២គ្រឿង និងម៉ូតូ ៣៥៦គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣០៩គ្រឿង  រថយន្តធំ ០៣គ្រឿង រថយន្តតូច ៦២គ្រឿង និងម៉ូតូចំនួន ២៤៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល ២៩ថ្ងៃ ពីថ្ងៃទី១-២៩ ខែមីនា ឆ្នាំ២០២៤ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ១៤,០៨៤គ្រឿង រថយន្តធំ ៤០៧គ្រឿង រថយន្តតូច ៣,៤៣២គ្រឿង ម៉ូតូ ១០,២៤៥គ្រឿង  ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១០,៧៦១គ្រឿង, រថយន្តធំ ១៥៨គ្រឿង, រថយន្តតូច ២,២៦៨គ្រឿង និងម៉ូតូ ៨,៣៣៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕

ដោយ​៖ តារា​


ចែករំលែក៖