ព័ត៌មានទាន់ហេតុការណ៍៖

ពេលបើកបរត្រូវប្រកាន់ខ្ជាប់នូវ សុជីវធម៌ សីលធម៌ និងការយោគយល់អធ្យាស្រ័យទៅវិញទៅមក!

ចែករំលែក៖

ភ្នំពេញ៖​ គោរពពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍!​ មិនត្រូវបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ឬសារធាតុញៀន!​ ពេលបើកបរត្រូវប្រកាន់ខ្ជាប់នូវ សុជីវធម៌ សីលធម៌ និងការយោគយល់អធ្យាស្រ័យទៅវិញទៅមក!​ ខណៈថ្ងៃទី២៩​ មីនានេះ​ ករណី​គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស​ បណ្តាលឱ្យមនុស្សស្លាប់ ០១នាក់ និងរបួសធ្ងន់ស្រាល ៥៥នាក់​ និងបានកើតឡើងចំនួន ០៩លើក ។

យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានបញ្ជាក់ថា​ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ បានកើតឡើងចំនួន ០៩លើក (យប់ ០៦លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០១នាក់ (ស្រី ០០នាក់), រងរបួសសរុប ៥៥នាក់ (ស្រី ២៨នាក់), រងរបួសធ្ងន់ ១០នាក់ (ស្រី ០២នាក់) រងរបួសស្រាល ៤៥នាក់ (ស្រី ២៦នាក់) និងមិនពាក់មួកសុវត្ថិភាព ០៥នាក់ (យប់ ០៤នាក់)។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០២លើក (ស្លាប់ ០០នាក់, ធ្ងន់ ០នាក់, ស្រាល ០១នាក់) , មិនគោរពសិទិ្ឋ ០៤លើក (ស្លាប់ ០០នាក់, ធ្ងន់ ០៩នាក់, ស្រាល ៤២នាក់), ប្រជែងគ្រោះថ្នាក់ ០១លើក (ស្លាប់ ០១នាក់, ធ្ងន់ ០០នាក់, ស្រាល ០០នាក់), មិនប្រកាន់ស្តាំ ០១លើក (ស្លាប់ ០០នាក់, ធ្ងន់ ០១នាក់, ស្រាល ០២នាក់) និងកត្តាយាន ០១លើក (ស្លាប់ ០០នាក់, ធ្ងន់ ០០នាក់, ស្រាល ០០នាក់)៕

ដោយ​៖ តារា​


ចែករំលែក៖