ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូន​ខ្លួន​ឧក្រិដ្ឋជនអាមេរិក​ម្នាក់​ ទៅប្រទេសដើមវិញ ក្រោយ​ពាក់ពន្ធ័​ករណី​រំលោភអនីតិជនរួចរត់មកលាក់ខ្លួននៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ ឧក្រិដ្ឋជនជនជាតិអាមេរិកម្នាក់​ ពាក់ព័ន្ធ​ករណី​រំលោភអនីតិជនរួចរត់មកលាក់ខ្លួននៅកម្ពុជា ត្រូវបាន​មន្ត្រី​ស៊ើបអង្កេត​របស់​ស្ថានទូត​សហរដ្ឋអា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា ក្រោម​កិច្ច​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន និង​បានបញ្ជូន​ត្រឡប់​ទៅ​សហរដ្ឋអាមេរិក​វិញ​នៅ​ថ្ងៃទី​២៨ ខែមីនាម្សិលមិញនេះ​ ដើម្បី​ផ្តន្ទាទោស ។ 

ឧក្រិដ្ឋ​ជនរូប​នេះឈ្មោះ Philip Alan Rogers អាយុ​៥៨​ឆ្នាំ ជា​អតីតមន្ត្រី​ប៉ូ​លី​ស​​​សហ​​​រដ្ឋអាមេរិក ត្រូវ​បាន​តុលាការ​អា​មេ​រិ​ក​ចោទប្រកាន់​ពី​បទ​រំលោភ​សេពសន្ថវៈ​​អនី​តិជន មាន​សារធាតុ​ញៀន និង​កាន់កាប់​អាវុធ​ខុសច្បាប់ ត្រូវ​បានឃាត់ខ្លួន​កាល​ពីថ្ងៃទី​១៤ ខែមីនា​ ឆ្នាំ​២០២៤ ​តាម​ដីកា​ស្វែងរក​ចាប់ខ្លួន​របស់​តុលាការ​ទីក្រុងវ៉ាសុីន​តោន រដ្ឋ Utah សហរដ្ឋអាមេរិក ។

​គួរបញ្ជាក់ថា​ ការ​ស្រាវជ្រាវ​រហូតឈាន​ដល់​​ចាប់ខ្លួន​ឧក្រិដ្ឋជន​ជា​ជន​ជាតិ​អា​មេ​រិ​ក​រូប​នេះ សបញ្ជាក់​អំពីកិច្ចខិត​​​​ខំ​ប្រឹងប្រែង​ក្នុង​ការ​ថែរក្សា​សន្តិសុខ សុវត្ថិភាព នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​កិច្ច​សហ​ប្រត​ិ​បត្តិការ​យ៉ាង​ជិត​ស្និទ្ធ​រវាង​កម្ពុជា និង​សហ​រដ្ឋ​អាមេរិកផងដែរ៕

ដោយ​៖ តារា​


ចែករំលែក៖