ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃសៅរ៍ទី៣០ ខែមីនា ឆ្នាំ២០២៤នេះ បានបង្ហាញពីការឈ្វេងយល់បន្ថែមពី ការរក្សាចន្លោះសុវត្ថិភាពបើកបរយានយន្ត លើផ្លូវល្បឿនលឿន!
ក្រសួង បានបញ្ជាក់ថា អ្នកបើកបរយានយន្តលើផ្លូវល្បឿនលឿន ត្រូវបើកបរដោយរក្សាចន្លោះសុវត្ថិភាពពីយានយន្ត ដូចខាងក្រោម៖
-ទោចក្រយានយន្ត និងរថយន្តមានប្រវែងបណ្តោយ មិនលើសពី៦ម៉ែត្រ ចន្លោះសុវត្ថិភាព យ៉ាងតិច ២វិនាទី ល្បឿន ១០០គ.ម/ម៉ ចន្លោះសុវត្ថិភាព យ៉ាងតិច ៦០ម៉ែត្រ ល្បឿន ១២០គ.ម/ម៉ ចន្លោះសុវត្ថិភាព យ៉ាងតិច ៧២ម៉ែត្រ
-ប្រវែងបណ្តោយរថយន្ត លើសពី ៦ម៉ែត្រ ទៅ ៩ម៉ែត្រ
ចន្លោះសុវត្ថិភាព យ៉ាងតិច ៣ វិនាទី ល្បឿន ១០០គ.ម/ម៉ ចន្លោះសុវត្ថិភាព យ៉ាងតិច ៩០ម៉ែត្រ
-ប្រវែងបណ្តោយរថយន្ត លើសពី ៩ម៉ែត្រ ទៅ ១២ម៉ែត្រ ចន្លោះសុវត្ថិភាព យ៉ាងតិច ៤ វិនាទី ល្បឿន ១០០គ.ម/ម៉ ចន្លោះសុវត្ថិភាព យ៉ាងតិច ១២០ម៉ែត្រ
-រថយន្តសណ្តោងស៊ីមីរ៉ឺម៉ក ចន្លោះសុវត្ថិភាព យ៉ាងតិច ៥ វិនាទី ល្បឿន ៨០គ.ម/ម៉ ចន្លោះសុវត្ថិភាព យ៉ាងតិច ១២០ម៉ែត្រ។
ជាមួយគ្នានេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមគោរពច្បាប់ចរាចរណ៍ និងបើកបរដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសុវត្ថិភាពរបស់យើងទាំងអស់គ្នា៕
ដោយ៖ តារា