ព័ត៌មានទាន់ហេតុការណ៍៖

“អ.ប.ព. ចូលរួមសង្កេតការណ៍ប្រឡងថ្នាក់ជាតិជ្រើសរើសចូលរៀនថ្នាក់ឆ្នាំទី១ សម្រាប់កម្រិតបរិញ្ញាបត្ររង នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាល ឆ្នាំសិក្សា ២០២៣-២០២៤”

ចែករំលែក៖

  ភ្នំពេញ ៖ នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា អ.ប.ព. បានបញ្ជូនក្រុមការងារសង្កេតការណ៍របស់ខ្លួនចំនួន ១៨៤ រូប ដឹកនាំដោយ លោក  កែវ ធីវុធ ឧបការី នៃ អ.ប.ព. និងជាប្រធានក្រុមការងារសង្កេតការណ៍ ដើម្បីចូលរួមសង្កេតការណ៍ក្នុងដំណើរការប្រឡងថ្នាក់ជាតិជ្រើសរើសចូលរៀនថ្នាក់ឆ្នាំទី១ សម្រាប់កម្រិតបរិញ្ញាបត្ររង នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាល រដ្ឋ និងឯកជន ឆ្នាំសិក្សា ២០២៣-២០២៤។ 

សូមបញ្ជាក់ថា ៖ ការប្រឡងប្រជែងជ្រើសរើសចូលរៀននេះ មានបេក្ខជនដាក់ពាក្យសរុបចំនួន ៦០៦៩ រូប បែងចែកជា ១៨៧បន្ទប់ នៅតាមមណ្ឌលប្រឡងចំនួន២គឺ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងវិទ្យាល័យជាស៊ីមសន្ធរម៉ុក។

សូមជម្រាបជូនថា ៖ ដំណើរការប្រឡងជ្រើសរើសចូលរៀននេះ មានមុខវិជ្ជាប្រឡងចំនួន ៣ រួមមាន ជីវវិទ្យា គីមីវិទ្យា និងគណិតវិទ្យា ដែលប្រព្រឹត្តទៅរយៈពេល ០២ ថ្ងៃ គឺថ្ងៃទី៣០-៣១ ខែមីនា ឆ្នាំ២០២៤។

អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា អ.ប.ព. បានបញ្ជាក់ថា ៖ នេះជាលើកទី៣ ដែល អ.ប.ព. ចូលរួមសង្កេតការណ៍ប្រឡងខាងលើ៕

ដោយ ៖ សិលា


ចែករំលែក៖