ការវាយប្រហារភេរវកម្មនៅទីក្រុងម៉ូស្គូបានសម្លាប់មនុស្ស១៤៤នាក់ និងរបួសជាង៣៦០នាក់។ ជនសង្ស័យបាននិយាយថា ក្រោយការវាយប្រហារពួកគេបានរត់ត្រឡប់ទៅប្រទេសអ៊ុយក្រែនវិញដើម្បីទទួលរង្វាន់។
គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ីបានបង្ហើបថា ជនសង្ស័យបានសារភាពថា ពួកខ្លួនបានធ្វើតាមការណែនាំរបស់បុរសអាថ៌កំបាំងម្នាក់ដែលបានទាក់ទងតាមរយៈ Telegram ។
ពួកគេត្រូវបានសន្យាផ្តល់រង្វាន់បន្ទាប់ពីឆ្លងកាត់ព្រំដែនរុស្ស៊ី – អ៊ុយក្រែន។ FSB កំពុងស៊ើបអង្កេតថា តើអ៊ុយក្រែនមានជាប់ពាក់ព័ន្ធក្នុងការរៀបចំការវាយប្រហារដែរឬទេ។
ខ្មាន់កាំភ្លើងត្រូវបានគេជឿថាមានទំនាក់ទំនងនឹងជាតិនិយមអ៊ុយក្រែន ហើយទទួលប្រាក់ពីក្រុងគៀវ។ ជនសង្ស័យម្នាក់ទៀតពាក់ព័ន្ធនឹងហិរញ្ញប្បទានត្រូវបានចាប់ខ្លួន។
អ៊ុយក្រែនបដិសេធការជាប់ពាក់ព័ន្ធណាមួយ ខណៈ ISIS-K អះអាងទទួលខុសត្រូវ។ រុស្ស៊ីសង្ស័យអ៊ុយក្រែននិងបស្ចិមប្រទេសនៅពីក្រោយ បើទោះបីជាគេបដិសេធក៏ដោយ។ មន្ត្រីរុស្ស៊ីរួមទាំងប្រធានាធិបតី ពូទីន និងរដ្ឋមន្ត្រីការបរទេស ឡាវរ៉ូវ បានរិះគន់លោកខាងលិច ហើយអះអាងថា មានតម្រុយពាក់ព័ន្ធនឹងទីក្រុងគៀវ។
រុស្ស៊ីបានចាប់ខ្មាន់កាំភ្លើងមួយក្រុមនៅ Bryansk ខណៈពួកគេព្យាយាមឆ្លងកាត់ព្រំដែន។ ប្រធានាធិបតីបេឡារុស្សបាននិយាយថា លោកបានពង្រឹងសន្តិសុខព្រំដែន ដោយបង្ខំឱ្យខ្មាន់កាំភ្លើងផ្លាស់ប្តូរទិសដៅ។
តាជីគីស្ថានបានចាប់ខ្លួនមនុស្ស៩នាក់ដែលសង្ស័យថាជាប់ពាក់ព័ន្ធក្នុងការវាយប្រហារនេះ ដែលគេជឿថាមានទំនាក់ទំនងជាមួយខ្មាន់កាំភ្លើង ហើយអាចមានទំនាក់ទំនងជាមួយក្រុម IS ។
រុស្ស៊ីបានរិះគន់ក្រុមប្រឹក្សាអឺរ៉ុបចំពោះការមិនថ្កោលទោសការវាយប្រហារនេះ ដោយហៅវាថាជារឿងដ៏អាម៉ាស់នៅក្នុងប្រវត្តិសាស្ត្ររបស់អង្គការនេះ៕ ដោយ៖ធីរីណា
រូបថត៖ Reuters