ខេត្តកណ្ដាល៖ ជនសង្ស័យ៣នាក់ប្រដាប់ដោយដាវ រួមទាំងថ្នាំញៀន១កញ្ចប់ ត្រូវបាននគរបាលស្រុកស្អាងឃាត់ខ្លួន នៅវេលាម៉ោង ០០ និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ នៅចំណុចតូបលក់ចាបហ៊ួយ២៤ម៉ោង ស្ថិតនៅ ភូមិ ព្រែករុនក្រោម ឃុំ ព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថាជនសង្ស័យ០៣នាក់ ១.ឈ្មោះ លី សម្ភស្ស ភេទ ប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ ពោធិ៍លេី ឃុំ ត្រេីយស្លា ស្រុកស្អាង ខេត្តកណ្ដាល។ ២.ឈ្មោះ ភឿក សុខ រស់ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិពោធិ៍កណ្តាល ឃុំ ត្រេីយស្លា ស្រុកស្អាង ខេត្តកណ្តាល។ ៣.ឈ្មោះ រ៉ុង វ៉ាន់នី ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ ពោធិ៍លេី ឃុំ ត្រេីយស្លា ស្រុក ស្អាង ខេត្តកណ្តាល។ .
វត្ថុតាមចាប់យក:
១.ដាវចំនួន០១ដេីម ។
២.ម៉ូតូចំនួន០១គ្រឿងម៉ាកហុងដាសេ១២៥ពណ៌ខ្មៅសេរីឆ្នាំ២០១៥ផ្លាកលេខភ្មំពេញ1FF.8771 ។
៣.ម្សៅក្រាមពណ៌សថ្លាចំនួន០១កញ្ចប់តូចសង្ស័យថាជាសារធាតុញៀន។
ប្រភពដដែលបន្តថា នៅថ្ងៃខែ ឆ្នាំ វេលាម៉ោងកេីតហេតុខាងលេីកម្លាំងព្រហ្មទណ្ឌស្រុកសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកគយបានចុះល្បាតមកដល់ចំណុចតូបលក់ចាបហ៊ួយ២៤ម៉ោងផ្សារព្រែកតូចខាងត្បូងក៏បានជួបជនសង្ស័យបីនាក់ខាងលេីបានឈប់ម៉ូតូទិញបាទីជក់ក៏មានការសង្ស័ុយបានធ្វេីការត្រួតពិនិត្យឆែកឆេរបានរកឃេីញម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀនចំនួន០១កញ្ចាប់តូចនៅក្នុងហោប៉ៅខោរបស់ឈ្មោះលីសម្ភស្សនិងដាវចំនួនដេីមនៅនិងដៃរបស់ឈ្មោះរ៉ុងវ៉ាន់នីក៏បានឃាត់ខ្លួនយកមកប៉ុស្តិ៍ដេីម្បីធ្វេីការសារសួរ។
យោងតាមចម្លេីយសារភាពរបស់ជនសង្ស័យឈ្មោះលីសម្ភស្សបានសារភាពថានៅថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០២៤ វេលាម៉ោង ០១ យប់ខ្លួននិងឈ្មោះ រ៉ុង វ៉ាន់នីឈ្មោះជេនិងឈ្មោះ ឈាង លី បានជិះម៉ូតូចំនួន០២គ្រឿងតាមផ្លូវក្រវ៉ាត់ក្រុងតាខ្មៅបានធ្វេីសកម្មភាពធាក់ប្លន់ម៉ូតូពីបុរសម្នាក់ជិះម៉ូតូម៉ាកសងតែម្នាក់ឯងមិនបានសម្រេចដោយខណះពេលនោះមានម៉ូតូអ្នកធ្វេីដំណេីរជិះឆ្លងកាត់រួចពួកខ្លួនក៏បានជិះម៉ូតូគេចខ្លួនបាត់ទៅ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតីវិធី៕
ដោយ៖ ស្អាង ជ័យ