ព័ត៌មានទាន់ហេតុការណ៍៖

ខ្យល់កន្ត្រាក់វាយប្រហារផ្ទះពលរដ្ឋមួយខ្នងនៅស្រុកម៉ាឡៃ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ផ្ទះឈើមួយខ្នងដំបូលនិងជញ្ជាំងប្រក់ស័ង្កសីត្រូវខ្យល់វាយប្រហាររាបដល់ដីនៅរសៀលវេលាម៉ោង ៤ និង៤០នាទីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ ទីលំនៅភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ។

នគរបាលស្រុកម៉ាឡៃប្រាប់ថា មុនកើតហេតុគេឃើញមេឃពណ៌ខ្មៅ រលឹមស្រិចៗលាយឡំដោយផ្លេកបន្ទោរភ្លែតៗមានភ្លៀង លាយឡំខ្យល់កន្ត្រាក់បក់បោកយ៉ាងខ្លាំងបណ្ដាលឲ្យចំផ្ទះប្រជាពលរដ្ឋចំនួន ០១ ខ្នងដួលរលំទាំងស្រុងទំហំផ្ទះ ៤ម៉ែត្រគុណ៦ម៉ែត្រដំបូលប្រក់ស័ង្កសីជញ្ជាំងស័ង្កសីធ្វើអំពីឈើ ។

នគរបាលខាងលើបន្តថា ផ្ទះពលរដ្ឋខាងលើមានឈ្មោះ ពូន ថៃ ប្រពន្ធឈ្មោះ ស៊ា យៀន កូនក្នុងបន្ទុកចំនួន ៥នាក់ មានទីលំនៅភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ។

ក្រោយកើតហេតុមានកម្លាំងអង្គភាពវរៈ៨៩១ ប៉ុស្តិ៍នគរបាលការពារព្រំដែនគោកអូរល្ហុងកំពុងធ្វើការជួយរុះរើនិងជួសជុសដើម្បីឲ្យពួកគាត់រស់នៅបន្តទៀត។

តែក្នុងហេតុកាខាងលើមិនមានសេចក្ដីរាយការណ៍ណាមួយពីការបាត់បង់ជីវិតមនុស្សឬសត្វនោះឡើយ ៕

ដោយ៖ វណ្ណា


ចែករំលែក៖