ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី ៣១ មីនា ចំនួន ២០ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៤៣នាក់

ចែករំលែក៖

ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៤៣ នាក់ (ស្រី ១០នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២០ករណី ទូទាំងប្រទេសនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ។

ក្នុងចំណោមជនសង្ស័យចំនួន ៤៣នាក់ រួមមាន ៖

+ជួញដូរ ៣ករណី ឃាត់ ១១នាក់(ស្រី ៥នាក់)

+ដឹកជញ្ជូន រក្សាទុក ១២ករណី ឃាត់ ១៧នាក់(ស្រី ៤នាក់)

+ប្រើប្រាស់ ៥ករណី ឃាត់ ១៥នាក់(ស្រី ១នាក់)

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៣១ ខែមីនា រួមមាន ៖

-មេតំហ្វេតាមីន(Ice) = ១៨,២៤ក្រាម។

-មេតំហ្វេតាមីន(Wy) = ១៨,០៩ក្រាម។

-កេតាមីន(Ke) = ៣៦,៩២ក្រាម។

-អុិចស្តាសុី(mdma) = ៦៣,៥៣ក្រាម។

-កញ្ឆា = ១,៨១ក្រាម។

-គីមីផ្សំ = ៨២,៥៩ក្រាម។

លទ្ធផលខាងលើ ០៩អង្គភាពបានចូលរួមបង្ក្រាប ៖

Police: ០៨អង្គភាព

១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ស្រី ១នាក់ ចាប់យកKe ៥,៩៥ក្រាម និងគីមីផ្សំ ៨២,៥៩ក្រាម។

២ / បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ ស្រី ៤នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,៣៧ក្រាម, Ke ៤,៩៧ក្រាម និងMDMA ៤៨,៤៦ក្រាម។

៣ / បាត់ដំបង៖ រក្សាទុក ៣ករណី ឃាត់ ៥នាក់ ស្រី ២នាក់ ចាប់យកIce ២,៩១ក្រាម។

៤ / កំពង់ស្ពឺ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,១៧ក្រាម។

៥ / កំពង់ធំ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,០៦ក្រាម។

៦ / រាជធានីភ្នំពេញ៖ រក្សាទុក ៣ករណី ឃាត់ ៥នាក់ ស្រី ២នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៥នាក់ ចាប់យកIce ០,៦៥ក្រាម និងកញ្ឆា ១,៨១ក្រាម។

៧ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៩នាក់ ស្រី ១នាក់។

៨ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យកIce ១១,៥៧ក្រាម, Wy ១៨,០៩ក្រាម, Ke ២៦,០ក្រាម និងMDMA ១៥,០៧ក្រាម។

PM : ១អង្គភាព

១ / កំពត៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ១,៥១ក្រាម៕

ដោយ ៖ សិលា


ចែករំលែក៖