ខេត្តកំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ថ្មីៗនេះ មានបាតុភាពកើតឡើងនូវទំនាស់ក្នុងចំណោមប្រជាពលរដ្ឋមួយចំនួន ក្នុងឃុំខ្ចៅ និងឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម លើករណីនៃការទន្ទ្រានប្រើប្រាស់ដី និងទឹកក្នុងអាងមេទឹកភ្ន ដែលបណ្តាលមកពីប្រជាពលរដ្ឋបានទន្ទ្រានប្រើប្រាស់អាស្រ័យ៍ផលដីក្នុងអាងមេទឹកភ្ទា តាំងពីក្រោយ ឆ្នាំ១៩៧៩ ហើយចេះតែរីករាលដាល នឹងមានករណីលក់-ទិញបន្តគ្នាថែមទៀតផង។
កាលពីខែកញ្ញ ឆ្នាំ២០២៣ រដ្ឋបាលស្រុកកងមាស បានចេញសេចក្ដីណែនាំរួចហើយ ក្នុងន័យបញ្ជាក់ថាអាងមេទឹកភ្ទា គឺជាសម្បត្តិសាធារណៈរបស់រដ្ឋ ហើយមិនអនុញ្ញាត និងមិនទទួលស្គាល់ការទិញលក់ដីដែលបានទន្ទ្រាន ក្នុងបាតអាងមេទឹកភ្លោះ នេះឡើយ។
ឆ្លើយតបនឹងករណីនេះ រដ្ឋបាលខេត្តកំពង់ចាមសូមបញ្ជាក់បន្ថែមសាជាថ្មីថាអាងមេទឹកភ្ទា គឺជាទ្រព្យ សម្បត្តិរបស់រដ្ឋ ដែលត្រូវរក្សាទុកដើម្បីជាប្រយោជន៍សាធារណៈរបស់ប្រជាជនរស់នៅតំបន់ជុំវិញ។ ក្នុងន័យនេះ រដ្ឋបាលខេត្ត សូមដាក់ចេញនូវវិធានការបន្ទាន់សំដៅធ្វើការគ្រប់គ្រងដ៏អាងមេទឹកភ្ងា ដូចខាងក្រោម៖
ទី១) មន្ទីរធនធានទឹក និងឧត្តុនិយមខេត្តកំពង់ចាម និងរដ្ឋបាលស្រុកកងមាស ត្រូវសហការគ្នា ធ្វើការចុះបញ្ជីដីអាងមេទឹកក្ត ដោយដាក់ក្រោមការគ្រប់គ្រងរបស់មន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត ជាប្រញ៉ាប់។ រដ្ឋបាលស្រុកកងមាស ត្រូវធ្វើសេចក្តីជូនដំណឹងជូនប្រជាពលរដ្ឋឲ្យបានទូលំទូលាយ និងឲ្យបានមុនយ៉ាង ហោចណាស់១សប្តាហ៍ អំពីការចុះបញ្ជីដីអាងមេទឹកភ្ទា នេះជាសម្បត្តិរបស់រដ្ឋ ដោយរំលេចអំពីទោសទណ្ឌនៃបទបញ្ញត្តិច្បាប់ចំពោះជនណាដែលប៉ុនប៉ងកាន់កាប់ដីអាងមេទឹកនេះ។
ទី២)ហាមដាច់ខាត នូវការទន្ទ្រានថ្មី ដើម្បីកាន់កាប់ ឬអាស្រ័យផលដីអាងមេទឹកបន្ថែមទៀត ព្រមទាំង មិនអនុញ្ញាតឲ្យមានការជីកកកាយ ឬកែប្រែដីបាតអាងមេទឹកដោយគ្មានច្បាប់អនុញ្ញាតឡើយ។ ចំពោះផ្ទៃដីបាត អាងដែលប្រជាពលរដ្ឋបានទន្ទ្រាន និងអាស្រ័យផលកន្លងមកហើយ មិនអនុញ្ញាតឲ្យធ្វើការទិញ-លក់ ឬធ្វើការ ផ្ទេរកម្មសិទ្ធិបន្តបានឡើយ នឹងត្រូវប្រគល់ជូនរដ្ឋវិញដោយគ្មានល័ក្ខខ័ណ្ឌ នៅពេលដែលខ្លួនលែងមានតម្រូវការ អាស្រ័យផលបន្ត ឬនៅពេលរដ្ឋមានតម្រូវការដើម្បីធ្វើការអភិវឌ្ឍ។
៣)សូមអំពាវនាវប្រជាពលរដ្ឋដែលកំពុងអាស្រ័យផលដី និងទឹកនៃអាងមេទឹកត្ដាទាំងអស់ រួមគ្នាគាំទ្រដល់ដំណើរការចុះបញ្ជីតំបន់អាងមេទឹកនេះជាសម្បត្តិរដ្ឋតទៅ។ ករណីមានការរារាំងដល់ដំណើរការចុះបញ្ជីតំបន់អាងមេទឹកភ្ទានេះ ឬសកម្មភាពទាំងឡាយណាដែលធ្វើឲ្យប៉ះពាល់ដល់ប្រយោជន៍សាធារណៈ ឬប្រជាជន រដ្ឋបាលខេត្តនឹងពិនិត្យអនុវត្តច្បាប់ចំពោះជនល្មើសដោយគ្មានការលើកលែងឡើយ៕
ដោយ៖ តារា