ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទេរសម្រួលភារកិច្ចនិងតែងតាំងមុខតំណែងនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ចំនួន៣រូប ពីអគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ទៅជាអគ្គនាយករងនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលនិង ផ្សព្វផ្សាយអប់រំ ចំណុះក្រសួងមហាផ្ទៃ

ចែករំលែក៖

ភ្នំពេញ ៖ រាជរដ្ឋាភិបាល ចេញអនុក្រឹត្យ ស្តីពី ការផ្ទេរសម្រួលភារកិច្ចនិងតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិសម្រេច

មាត្រា១. ផ្ទេរសម្រួលភារកិច្ចនិងតែងតាំងមុខតំណែងនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ចំនួន៣រូប ពីអគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ទៅជាអគ្គនាយករងនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលនិង ផ្សព្វផ្សាយអប់រំ ចំណុះក្រសួងមហាផ្ទៃ ដូចខាងក្រោម៖

១-លោកឧត្តមសេនីយ៍ឯក អាត់ បូនី អត្តលេខ ៦៧៦០៥ ២-លោកឧត្តមសេនីយ៍ឯក អេង គីមហៃ អត្តលេខ ៧៣៥៨៦ ៣-លោកឧត្តមសេនីយ៍ឯក ឈីវ មង្គល អត្តលេខ ៧៦៩៩៩។

មាត្រា២… រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុក អនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕

ដោយ ៖ សិលា


ចែករំលែក៖