ព័ត៌មានទាន់ហេតុការណ៍៖

លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ស្នើ​ឲ្យ​រួម​គ្នា​លុប​បំបាត់​ព័ត៌មាន​បំពុលសង្គម និង​បន្សាប​ព័ត៌មាន​ក្លែងក្លាយ

ចែករំលែក៖

ភ្នំពេញ ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ស្នើ​ឲ្យ​រួម​គ្នា​លុប​បំបាត់​ព័ត៌មាន​បំពុលសង្គម និង​បន្សាប​ព័ត៌មាន​ក្លែងក្លាយ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ សណ្តាប់ធ្នាប់ និង​សង្គម​ជាតិ ដើម្បី​ឱ្យ​សាធារណជន ទាំង​ក្នុង​និង​ក្រៅប្រទេស​បានឃើញ​បានដឹង​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង ដើម្បី​ប្រជាជន​និង​សង្គម​ជាតិ​របស់​រាជរដ្ឋាភិបាល ក្រសួង​ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ។

ការ​ថ្លែង​របស់​ លោក អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធានកិត្តិយស​សមាគម​សម្ព័ន្ធ​សារព័ត៌មាន​ឯករាជ្យ កាលពី​រសៀល​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២៤ ម្សិលមុិញ នៅ​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០២៤ របស់​សមាគម​សម្ព័ន្ធ​សារព័ត៌មាន​ឯករាជ្យ។

ក្នុង​ឱកាស​នោះ​ដែរ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បាន​លើក​ឡើង​ថា ៖ បណ្តាញសារព័ត៌មាន​ត្រូវ​តែ​បង្កើន​ការ​បណ្ដុះបណ្ដាល​ជំនាញ​ផ្សព្វផ្សាយ​ព័ត៌មាន រួម​បញ្ចូល​ប្រព័ន្ធ​ឌី​ជី​ថ​ល​បង្កើន​ការ​ផ្សព្វផ្សាយ​សកម្មភាព និង​សមិទ្ធផល​នានា​រា​របស់​ជ​រដ្ឋាភិបាល​ព្រមទាំង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ជា​ពិសេស គោលនយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព បង្កើន​កិច្ច​សហប្រតិបត្តិការ​ល្អជា​មួយ​ក្រសួង​ព័ត៌មាន ប្រព័ន្ធ ផ្សព្វផ្សាយ​ក្នុង​និង​ក្រៅប្រទេស​បង្កើន​ការ​ផលិត​វី​ដេ​អូ​អប់រំ បន្តសកម្មភាព​សង្គមកិច្ច ពង្រឹង​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​ថ្នាក់ ក្រោម​ជាតិ និង​ពង្រឹង​រចនាសម្ព័ន្ធ​សមាគម​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​ឱ្យ​បាន​ល្អ​ប្រសើរ​។

លោកឧបនាយករដ្ឋមន្ត្រី បាន​ពិនិត្យ និង​ផ្តល់​យោបល់​លើ​របៀបវារៈ​ចំនួន​៤ រួម​មាន ៖

ទី​១-​ការ​ពិនិត្យ និង​អនុម័ត​របាយ ការណ៍​លទ្ធផល​ការងារ​ឆ្នាំ​២០២៣ ។ 

ទី​២-​ការ​ពិនិត្យ​និង​អនុ​ម័ ត​លើ​ការ​ធ្វើ​វិសោធនកម្ម​លក្ខន្តិកៈ​សមាគម​។ 

ទី​៣-​ការ​ពិនិត្យ និង​អនុម័ត​លើ​ការ​កែ សម្រួល​បទបញ្ជាផ្ទៃក្នុង​សមាគម ។

និង​ទី​៤-​ការ​ពិនិត្យ និង​អនុម័ត​លើ​ផែនការ​សកម្មភាព​ឆ្នាំ​២០២៤ របស់​សមាគម និង​បាន​ផ្ដល់​ឱកាស​ជូន​តំណាង​សមាគម​មក​ពី​រាជធានី​-​ខេត្ត ឡើង​ធ្វើ​បទ​អន្តរាគមន៍​ពាក់ព័ន្ធ​នឹង​ប្រធានបទ រួម​គ្នា​ប្រើ ប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ជា​ប្រយោជន៍​ដល់​ប្រជាជន និង​សង្គម​ជាតិ​ទាំងមូល​។

លោក អ៊ូ វ​ណ្ណា ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​សម្ព័ន្ធ​សារព័ត៌មាន​ឯករាជ្យ​លើក​ឡើង​ថា វត្តមាន​របស់​យុវជន​ក្នុង​វិស័យ​សារព័ត៌មាន ជា​ការ​ចូលរួម​ដ៏​សំខាន់​មួយ​ក្នុ ង​ដំណើរ​អភិវឌ្ឍន៍ និង​លើកកម្ពស់​វិស័យ​សារព័ត៌​មាននៅ​កម្ពុជា​។

ប្រធាន​ក្រុមប្រឹក្សាភិបាល IPA រូប​នេះ ចាត់​ទុក​ថា វា​ជា​ការ​ចូលរួម​ចំណែក​បណ្តុះបណ្តាល និង​ពង្រឹង​វិស័យ​ព័ត៌មាន ដែល​មាន​ក្រមសីលធម៌ និង​មាន​ជំនាញ​ច្បាស់លាស់ បន្ថែម​គុណ​តម្លៃ​នៃ​សារព័ត៌មាន​សម្រាប់​មនុស្ស​ទូទៅ និង​សង្គម​ជាតិ ៕

ដោយ ៖ សហការី


ចែករំលែក៖