ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃសីល​អ៊ំស្រីឡេីងអុជធូបលេីផ្ទះស្រាប់តែឃេីញក្មួយប្រុសស្លាប់ដោយចង​.ក​ សម្លាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ​ ៖ យុវជនម្នាក់​សង្ស័យមានវិបត្តិផ្លូវចិត្តបានធ្វើអត្តឃាត(ចងកសម្លាប់ខ្លួន)នៅលេីផ្ទះ(ផ្ទះឈើលើថ្មក្រោម) បង្កការភ្ញាក់ផ្អេីលដល់អ្នកជិតខាង​ ក្រុមគ្រួសារនិងសមត្ថកិច្ចជំនាញ​ នៅវេលាម៉ោង១៥និង០០នាទី ថ្ងៃទី០១ ខែមេសា​ ឆ្នាំ២០២៤  នៅត្រង់ចំណុចផ្ទះលេខ២៤៦ ផ្លូវបេតុង ស្ថិតក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

​    ជនរងគ្រោះ(សព)​ មានឈ្មោះ ម៉ន រតនៈ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុ។

សមត្ថកិច្ចបានឱ្យដឹងថា​ ៖ កាលពីថ្ងៃទី០១ ថ្ងៃមេសា ឆ្នាំ២០២៤ វេលាម៉ោង ១៤និង៣០នាទី ឈ្មោះ បូ ស្រី ភេទស្រី អាយុ ៥៥ឆ្នាំត្រូវជាអ៊ំបង្កើតរបស់ជនរងគ្រោះ(សព) ឈ្មោះ ម៉ន រតនៈ ភេទប្រុស អាយុ២៥ឆ្នាំ បានឡើងមកលើផ្ទះ(ផ្ទះឈើលើ ថ្មក្រោម)ដើម្បីអុជធូបថ្ងៃសីល ស្រាប់តែឃើញជនរងគ្រោះ(សព)បានចងកសម្លាប់ខ្លួន ស្លាប់ទៅហើយ រួចឈ្មោះ បូ ស្រី ក៏បានទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។

​     តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានបង្ហេីបឱ្យដឹងថា​ យុវជនរងគ្រោះ(ស្លាប់)​ កាលនៅរស់ធ្លាប់ជាមនុស្សញៀនថ្នាំ​ ហេីយត្រូវបានឪពុកម្ដាយយកទៅមណ្ឌលកែប្រែ០៣ដងផងដែរ​ ខណៈចេញមកវិញក៏បានសុំអ្នកផ្ទះទៅវត្តដេីម្បីបួស​ តែឪពុកម្ដាយមិនព្រម​ថែមទាំងយកជនរងគ្រោះមកផ្ញេីអ៊ំស្រីដេីម្បីមេីលការខុសត្រូវថែមទៀត​ ។ លុះដល់ថ្ងៃកេីតហេតុក៏ស្រាប់តែឮដំណឹងថា​ ជនរងគ្រោះធ្វេីអត្តឃាតដោយចង​ ក​ សម្លាប់ខ្លួនឯងដូច្នេះ​ ។ 

​     ក្រោយកេីតហេតុ​ សមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យ​បានចុះពិនិត្យសាកសព​ជាក់ស្ដែង និងបានបញ្ចាក់ថា​ ជនរងគ្រោះពិតជាស្លាប់​ដោយសារធ្វេីអត្តឃាត​ (ចងកសម្លាប់ខ្លួនឯង​)​ប្រាកដមែន​ រួចមន្ត្រីជំនាញបានធ្វេីកំណត់ហេតុដេីម្បីប្រគល់សព​ឱ្យទៅសាច់ញាតិចាត់ចែងធ្វេីបុណ្យតាមប្រពៃណី​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖