ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យ​៖​ យានយន្តសរុប ១០៣ ១៩១ គ្រឿង បានធ្វើដំណើរលើផ្លូវល្បឿនលឿន ចាប់ពីថ្ងៃទី២៥ ខែមីនា ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤

ចែករំលែក៖

ភ្នំពេញ​៖​ យានយន្តសរុប ១០៣ ១៩១ គ្រឿង បានធ្វើដំណើរលើផ្លូវល្បឿនលឿន ចាប់ពីថ្ងៃទី២៥ ខែមីនា ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤។ នេះបេីយោង​តាមការបញ្ជាក់ពី​លោក​ ផន​ រឹម​ អ្នកនាំពាក្យ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅរសៀល​ថ្ងៃ​ទី​០២​ ខែមេសា​ ឆ្នាំ​២០២៤។ 

លោកអ្នកនាំពាក្យ​ បានបញ្ជាក់បន្ថែមថា​ យោងតាមរបាយការណ៍លំហូរចរាចរណ៍ប្រចាំសប្តាហ៍ គិតចាប់ពីថ្ងៃទី២៥ ខែមីនា រហូតដល់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ មានយានយន្តធ្វើដំណើរលើផ្លូវល្បឿនលឿនសរុបចំនួន ១០៣ ១៩១ គ្រឿង ដែលក្នុងនោះមានការស្វែងរកជំនួយតាមទូរស័ព្ទសង្គ្រោះ១៣៩៩ ចំនួន ១៥៣ ខ្សែ (បញ្ហាគ្រោះថ្នាក់ចរាចរណ៍ចំនួន ៣ករណី ស្វែងរកជំនួយចំនួន ៧៣ករណី និងប្រឹក្សាយោបល់សួរព័ត៌មានចំនួន ៧៧រណី)។

ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប មេត្តាអនុវត្តតាមលក្ខខណ្ឌក្នុងការប្រើប្រាស់ផ្លូវល្បឿនលឿន ព្រមទាំងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យបានខ្ជាប់ខ្ជួន កុំបើកបរលើសល្បឿនកំណត់ និងកុំបើកបរបញ្ច្រាសទិសចរាចរណ៍។

សូមបើកបរដោយសុវត្ថិភាព!


ចែករំលែក៖