ការរញ្ជួយដីកម្រិត 7.2 រ៉ិចទ័រ នៅព្រឹកថ្ងៃទី 3 ខែមេសា បានបណ្តាលឱ្យដាច់ចរន្តអគ្គិសនីនៅកន្លែងជាច្រើននៅក្នុងទីក្រុងតៃប៉ិ តៃវ៉ាន់ (ប្រទេសចិន) ។ យោងតាមព័ត៌មានដំបូង មនុស្សមួយចំនួនបានជាប់នៅក្រោមអគារបាក់រលំក្នុងទីក្រុង Hualien នៅជិតចំណុចកណ្តាលនៃការរញ្ជួយដី។
ការរញ្ជួយដីនេះបានអង្រួនកោះតៃវ៉ាន់ (ចិន)។ យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ អគារជាច្រើននៅក្នុងទីក្រុងតៃប៉ិបានបន្តរង្គោះរង្គើ បន្ទាប់ពីមានការរញ្ជួយបានកើតឡើង។
ប៉ុស្តិ៍ទូរទស្សន៍តៃវ៉ាន់ បានផ្សាយរូបភាពនៃអគារដួលរលំជាច្រើននៅក្នុងស្រុក Hualien ដែលមានទីតាំងនៅជិតចំណុចកណ្តាលនៃការរញ្ជួយដី។ ទន្ទឹមនឹងនេះ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា មនុស្សជាច្រើនបានជាប់នៅក្នុងអគារដែលដួលរលំ។
Taipower – ក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីរបស់តៃវ៉ាន់ បាននិយាយថា មនុស្សជាង 87,000នាក់នៅលើកោះនេះកំពុងរស់នៅដោយគ្មានថាមពល។
មកទល់ពេលនេះមិនទាន់មានរបាយការណ៍ស្តីពីអ្នកស្លាប់និងរបួសនៅឡើយទេ។ ប៉ុន្តែតាមការសន្និដ្ឋានអាចនឹងមានអ្នកស្លាប់ ដោយសារតែមានមនុស្សជាច្រើនបាត់ខ្លួនកប់នៅក្រោមគំនរអគារបាក់បែក៕ ដោយ៖ ធីរីណា
រូបថត៖ nhamdan.vn