ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ រដ្ឋបាលខណ្ឌសែនសុខ រាជធានីភ្នំពេញ បានបញ្ជាក់អោយដឹងថា ៖ កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទាំង០៦ បានបន្តការងារបំពេញបែបបទថតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី ជូនប្រជាពលរដ្ឋ និងបានចែកអត្តសញ្ញាណប័ណ្ណថ្មី និងបន្តសុពលភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ទាំង៦។
សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណខូច បាត់ ហួសសុពលភាព និងគ្រប់អាយុមកបំពេញបែបបទ ថតនៅតាមបុស្តិ៍នគរបាលដែលបងប្អូនរស់នៅ តាមទីតាំងទាំង០៦សង្កាត់ដូចខាងក្រោម និងភ្ជាប់មកជាមួយនូវឯកសារសំបុត្រកំណើត រឺសំបុត្របញ្ជាក់កំណើត ដែលថតចម្លងត្រឹមតាមច្បាប់ដើម និងសៀវភៅស្នាក់នៅ៖
១ -សង្កាត់ទឹកថ្លាចុះធ្វើអត្តសញ្ញាណប័ណ្ណនៅប៉ុស្តិ៍ទឹកថ្លា
២ -សង្កាត់អូរបែកក្អមចុះធ្វើអត្តសញ្ញាណប័ណ្ណនៅទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម
៣ -សង្កាត់ភ្នំពេញថ្មីចុះធ្វើអត្តសញ្ញាណប័ណ្ណនៅទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី
៤ -សង្កាត់គោកឃ្លាងចុះធ្វើអត្តសញ្ញាណប័ណ្ណនៅទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង
៥ -សង្កាត់ឃ្មួញចុះធ្វើអត្តសញ្ញាណប័ណ្ណនៅប៉ុស្តិ៍នគរបាលសង្កាត់
៦ -សង្កាត់ក្រាំងធ្នង់ចុះធ្វើអត្តសញ្ញាណប័ណ្ណនៅយន្តការច្រកចេញចូលតែមួយសង្កាត់ក្រាំងធ្នង់ ៕
ដោយ ៖ សិលា