ព័ត៌មានទាន់ហេតុការណ៍៖

ក្លិបទួរគី Fenerbahce នឹងបោះឆ្នោតថាតើត្រូវដកខ្លួនចេញពី Super Lig ឬយ៉ាងណា

ចែករំលែក៖

សមាជិកក្លិប Fenerbahce នឹងសម្រេចចិត្តថា តើក្លិបនឹងដកខ្លួនចេញពីក្របខ័ណ្ឌទួរគី Super Lig ដែរឬទេ? កាលពីខែមីនាក្រុមដែលឈ្នះពានរង្វាន់១៩សម័យបានប្រកាសថា ពួកគេនឹងពិចារណាដកខ្លួនចេញពីលីកបន្ទាប់ពីកីឡាកររបស់ពួកគេត្រូវបានវាយប្រហារដោយអ្នកគាំទ្ររបស់ក្រុមTrabzonspor

ក្លិប Fenerbahce បានឈ្នះការប្រកួតក្នុងលទ្ធផល ហើយអ្នកគាំទ្រក្រុមTrabzonspor បានចូលទៅក្នុងទីលានដោយវាយប្រហារទៅលើកងកម្លាំងសន្តិសុខ និងកីឡាកររបស់ក្រុម Fenerbahce នៅក្នុងកិច្ចប្រជុំមហាសន្និបាតវិសាមញ្ញកាលពីថ្ងៃអង្គារ សមាជិកនឹងបោះឆ្នោតថាតើក្លិបគួរដកខ្លួនឬអត់?

សហព័ន្ធកីឡាបាល់ទាត់ទួរគីបានរាយការណ៍ពីកីឡាករនាក់របស់ក្រុមFenerbahce និងមន្ត្រីក្លនាក់ទៅកាន់ក្រុមប្រឹក្សាវិន័យកីឡាបាល់ទាត់អាជីពរបស់ប្រទេសសម្រាប់ការចូលរួមរបស់ពួកគេក្នុងការប្រយុទ្ធ។

ភាព​តានតឹង​បាន​ចាប់​ផ្តើម​កើន​ឡើង​នៅ​ពេល​ដែល​អតីត​ខ្សែ​ប្រយុទ្ធ​ក្រុម Chelsea កីឡាករ Michy Batshuayi បាន​ស៊ុត​បាល់​បញ្ចូល​ទី​គ្រាប់​ជ័យជម្នះ​នៅ​នាទី​ទី៨៧ ដោយមាន​វត្ថុរឹង​ត្រូវ​បាន​គប់​ទៅលើ​ទីលាន។ ខ្សែបម្រើស្លាបនីហ្សេរីយ៉ា Bright Osayi-Samuel ដែលធ្លាប់លេងឱ្យក្រុម Blackpool និង Queens Park Rangers បានដួលទាំងជំហរពីអ្នកលុកលុយក្នុងទីលាន ខណៈដែល Batshuayi ក៏ត្រូវបានរងរបួសដោយការទាត់ធាក់

ប្រធាន FIFA លោក Gianni Infantino បាននិយាយថា ឧបទ្ទវហេតុនេះគឺមិនអាចទទួលយកបានជាដាច់ខាត។ សហព័ន្ធបាល់ទាត់ទួរគីបានហៅព្រឹត្តិការណ៍នេះថា មិនអាចទទួលយកបាន ហើយបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ទណ្ឌកម្មព្រហ្មទណ្ឌចាំបាច់នឹងត្រូវដាក់លើអ្នកដែលទទួលខុសត្រូវចំពោះឧប្បត្តិហេតុទាំងនេះ។

មួយ​ថ្ងៃ​ក្រោយ​មក រដ្ឋមន្ត្រី​មហាផ្ទៃ​ទួរគី​លោក Ali Yerlikaya បាន​និយាយ​ថា អ្នក​គាំទ្រ១២នាក់​ត្រូវ​បាន​ចាប់​ខ្លួន។ ក្រុម Fenerbahce កំពុងស្ថិតក្នុងចំណាត់ថ្នាក់លេខ២ នៅ Super Lig បន្ទាប់ពី៣០ប្រកួត ពោលគឺតាមពីក្រោយក្រុមកំពូលតារាង Galatasaray ចំនួនពិន្ទុ ហើយគ្រោងនឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Adana Demirspor នៅថ្ងៃពុធនេះ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖