ភ្នំពេញ ៖ លិខិតអបអរសាទរ និងជូនពរ
សូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត!
ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ និងក្នុងនាមខ្ញុំបាទផ្ទាល់ ពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមសម្តែងនូវអំណរសាទរប្រកបដោយក្តី រំភើបឥតឧបមាគោរពជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសដែលត្រូវបានជ្រើសតាំងជា ប្រធានព្រឹទ្ធសភា នៃព្រះរាជា ណាចក្រកម្ពុជា សម្រាប់នីតិកាលទី៥ នេះ។
ការទទួលបានតួនាទីដ៏ឧត្តុង្គឧត្តមនេះ ពិតជាស័ក្តិសមបំផុតចំពោះគំរូវីរភាពដ៏អស្ចារ្យរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានយកអស់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី និងបទពិសោធន៍ អស់រយៈពេលជាច្រើនទសវត្សរ៍ ក្នុងនាមជាអគ្គមគ្គទេសក៍ឯក “បិតាស្ថាបនិកសន្តិភាពកម្ពុជា” ដោយបានបង្កើតនូវស្នាដៃ និងសមិទ្ធផលប្រវត្តិសាស្ត្រជាតិធំៗជាច្រើនគួរ ឱ្យកោតស្ញប់ស្ញែងបំផុត តាមរយៈការដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងបុព្វហេតុការពារ ជាតិមាតុភូមិ ប្រជាជន ឯករាជ្យភាព អធិបតេយ្យភាព បូរណភាពទឹកដី សុខសន្តិភាព ស្ថិរភាពនយោបាយ លើកកម្ពស់ កិត្យានុភាពជាតិ និងធានាការអភិវឌ្ឍលើគ្រប់វិស័យ ដែលបានឆ្លុះបញ្ចាំងឱ្យឃើញតាមរយៈភាពជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការបោះឆ្នោតជាបន្តបន្ទាប់ ជាពិសេសការជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤
ពោលគឺ សម្តេចតេជោ ហ៊ុន សែន បានក្លាយជានិមិត្តរូប “ជើងឯកប្រជាធិបតេយ្យនៅក្នុងបេះដូងប្រជាជនកម្ពុជា” ។ យើងខ្ញុំទាំងអស់គ្នា ពិតជាមានមោទនភាពយ៉ាងក្រៃលែង និងសូមយកឱកាសដ៏វិសេសវិសាលនេះ បួងសួងដល់ទេវតា ឆ្នាំថ្មី ព្រះនាម “មហោទរាទេវី” សូមជួយប្រសិទ្ធពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូន សម្តេច តេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានសមប្រកបនូវសុខភាពល្អ បរិបូរណ៍ អាយុយឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តអភិវឌ្ឍជាតិមាតុភូមិ និងដឹកនាំស្ថាប័នព្រឹទ្ធសភា ក្នុងបេសកកម្ម ដ៏ឧត្តុង្គឧត្តមបម្រើជាតិ និងប្រជាជនកម្ពុជា ឱ្យកាន់តែរីកចម្រើន ឈានឆ្ពោះទៅរកភាពសម្បូរសប្បាយជានិច្ចនីរន្តរ៍។
សូម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា មេត្តា ទទួលនូវភក្ដីភាពដ៏ស្មោះស្ម័គ្រ និងអភិវនួនកិច្ចដ៏ខ្ពង់ខ្ពស់បំផុតពីយើងខ្ញុំទាំងអស់គ្នា ៕
ដោយ ៖ សំរិត