ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូយកទៅដុតចោលនៅខាងមុខវិមានឯករាជ្យដោយមិនដឹងមូលហេតុ(មានវីដេអូ)

ចែករំលែក៖

ខេត្តបាត់ដំបង៖ បុរសម្នាក់បានជិះម៉ូតូយកទៅដុតចោលនៅខាងមុខវិមានឯករាជ្យដោយមិនដឹងមូលហេតុ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១០និង៣០នាទី ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ នៅចំណុចខាងមុខបរិវេណវិមានឯករាជ្យ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

ប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា នៅមុនពេលកើតហេតុគេឃើញបុរសមិនស្គាល់អត្តសញ្ញាណម្នាក់បានជិះម៉ូតូម៉ាហ្សូ៊ម័រ០១គ្រឿងធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុបានឈប់ម៉ូតូ រួចយកដែកកេះដុតអោយឆេះ ហើយដើរចូលក្នុងវត្តបាត់តែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបងដែលដាក់គោលដៅផាកពិន័យនៅក្បែរនោះបានយកបំពង់ពន្លត់អគ្គិភ័យជាច្រើនបំពង់មកជួយអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗផងដែរ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖