ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខណ្ឌប្ញស្សីកែវបានអញ្ជើញសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋខ្មែរអ៊ិស្លាម១៦៥គ្រួសារនិងក្មេងកំព្រា៦០នាក់រស់នៅក្នុងសង្កាត់ច្រាំងចំរេះទី២

ចែករំលែក៖

ភ្នំពេញ ៖ រដ្ឋបាលខណ្ឌប្ញស្សីកែវនាថ្ងៃព្រហស្បតិ៍ ទី​៤ ខែមេសា ឆ្នាំ​២០២៤​នេះ នៅបរិវេណសាលារៀន រីយ៉ាទ អន្តរជាតិ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌប្ញស្សីកែវ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋខ្មែរអ៊ិស្លាម ១៦៥គ្រួសារ និងក្មេងកំព្រា ៦០នាក់ រស់នៅក្នុងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ ។

នាឱកាសនោះ លោក ជិន ប៊ុនធឿន បានផ្តាំផ្ញើសាកសួរពីសំណាក់ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាប្រកបដោយសេចក្តីនឹករលឹក ។ 

លោកអភិបាលខណ្ឌបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចធិបតី បន្តពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៅតែបន្តយកចិត្តទុកដាក់គូរពីសុខទុក្ខ សុខុមាលភាពរបស់ប្រជាពលរដ្ឋទូទាំងប្រទេសដោយមិនប្រកាន់ជាតិសាសន៍ សាសនា ពណ៌សម្បុរ និន្នាការនយោបាយអ្វីឡើយ ។ លោកអភិបាលខណ្ឌ ក៏បានណែនាំឱ្យមន្ត្រីមូលដ្ឋានសង្កាត់ទាំង៧ក្នុងដែនដី

ខណ្ឌប្ញស្សីកែវ ត្រូវចុះជាប់ក្បែរប្រជាពលរដ្ឋជានិច្ច ដើម្បីដោះស្រាយបញ្ហានិងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ សំដៅឱ្យពួកគាត់មានអារម្មណ៍កក់ក្តៅ មានទំនុកចិត្ត ការស្រឡាញ់ ការអាណិតអាជ្ញាធរយើង ។

ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ សប្បុរសជនបានចូលរួមឧបត្ថម្ភដល់ប្រជាពលរដ្ឋទាំង១៦៥គ្រួសារ និងក្មេងកំព្រា៦០នាក់នូវអង្ករ កញ្ចប់អាហារ និងថវិកាមួយចំនួនផងដែរ ៕

ដោយ ៖ សិលា


ចែករំលែក៖