ភ្នំពេញ ៖ នៅក្នុងថ្ងៃទី២នៃសន្និបាត ក្រសួងមុខងារសាធារណៈ ធ្វើរបាយការណ៍បូកសរុបសមិទ្ធផលការងាររបស់ក្រសួង រួមជាមួយផែនការថវិកា និងផែនការប្រតិបត្តិប្រចាំឆ្នាំ និងថវិកា ជូនអង្គសន្និបាត និងមន្ត្រីក្រោមឱវាទទូទាំងប្រទេសតាមប្រព័ន្ធអនឡាញ។ ជាមួយគ្នានេះ តំណាងមន្ទីរមុខងារសាធារណៈចំនួន២គឺ មន្ទីរមុខងារសាធារណៈខេត្តកំពង់ស្ពឺ និងខេត្តស្ទឹងត្រែង បានបន្តធ្វើបទបង្ហាញ ដើម្បីចែករំលែកបទពិសោធន៍ការងារជូនអ្នកចូលរួមទូទាំងប្រទេស។ បន្ទាប់មក អង្គសន្និបាតបានស្តាប់នូវបទបង្ហាញស្តីអំពីប្រធានបទមួយទៀតគឺ ការងារសវនកម្មផ្ទៃក្នុង មុនឈានដល់កិច្ចពិភាក្សា ដែលដឹកនាំដោយ លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ។
សូមបញ្ជាក់ថា ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១១រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតី ក្នុងពិធី “បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ”៕
ដោយ ៖ សិលា