ភ្នំពេញ ៖ នារសៀលថ្ងៃទី៥មេសានេះ ព្រឹទ្ធសភាកម្ពុជា ប្រកាសពីសមាសភាពគណៈកម្មាធិការទាំង១០ របស់ព្រឹទ្ធសភា បន្ទាប់ពីបញ្ចប់ការបោះឆ្នោតជ្រើសរើសនៅក្នុងសម័យប្រជុំលើកទី១ នីតិកាលទី៥ ក្រោមអធិបតីភាព លោក ប្រាក់ សុខុន ប្រធានស្តីទីព្រឹទ្ធសភា។
អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា៖
នាព្រឹកថ្ងៃសុក្រ ទី៥ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០នាទី សម័យប្រជុំលើកទី១ ព្រឹទ្ធសភា នីតិកាលទី៥ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ប្រាក់ សុខុន ប្រធានស្តីទី ព្រឹទ្ធសភា ដោយមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន ៦០រូប។
អង្គប្រជុំបានដំណើរការតាមរបៀបវារៈដូចខាងក្រោម៖
១-ការអនុម័តបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា
២-ការបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មការនានារបស់ព្រឹទ្ធសភា។
របៀបវារៈទី១៖ ការអនុម័តបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា
អង្គប្រជុំបានពិនិត្យ និងអនុម័តបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា ដោយមានសំឡេងគាំទ្រចំនួន ៦០សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
របៀបវារៈទី២៖ ការបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មការនានារបស់ព្រឹទ្ធសភា
អង្គព្រឹទ្ធសភា បានបោះឆ្នោតជ្រើសរើសបេក្ខជនឈរឈ្មោះជាសមាជិកគណៈកម្មការនានារបស់ព្រឹទ្ធសភា នីតិកាលទី៥ ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
ដោយ ៖ សិលា