ព័ត៌មានទាន់ហេតុការណ៍៖

គិតត្រឹមថ្ងៃទី០៤ខែមេសា ឆ្នាំ២០២៤ មានពលរដ្ឋខ្មែរ ដែលកំពុងធ្វើការ និងប្រកបរបរនៅក្រៅប្រទេសចំនួនជាង៧៥ ៨៩៤នាក់ បានធ្វើដំណើររិលត្រឡប់មកចូលរួមពិធីបុណ្យឆ្នាំថ្មី

ចែករំលែក៖

ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី០៤ខែមេសា ឆ្នាំ២០២៤ មានពលរដ្ឋខ្មែរ ដែលកំពុងធ្វើការ និងប្រកបរបរនៅក្រៅប្រទេសចំនួនជាង៧៥ ៨៩៤នាក់ បានធ្វើដំណើររិលត្រឡប់មកចូលរួមពិធីបុណ្យឆ្នាំថ្មី។ នេះជាការបញ្ជាក់ពី អគ្គនាយកដ្ឋាន នគរបាលអន្តោប្រវេសន៍ ។ 

នៅរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចេញសេចក្តីជូនដំណឹង ស្តីពី ដំណើរវិលចូលប្រទេសរបស់ពលរដ្ឋ និងពលករកម្ពុជា ។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃបានសង្កេតឃើញថា ដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរខាងមុខ និងដោយទទួលបានការយកចិត្តទុកដាក់ខ្ពស់ក្នុងការសម្រួលដំណើរ ចូល-ចេញ ប្រទេសរបស់អ្នកដំណើរទូទៅ ពិសេសពលករកម្ពុជាដែលទៅបំពេញការងារនិងប្រកបមុខរបបផ្សេងៗនៅ ក្រៅប្រទេសបានធ្វើដំណើរវិលចូលប្រទេសវិញជាបន្តបន្ទាប់ ជាក់ស្តែង នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ មានពលរដ្ឋខ្មែរបានធ្វើដំណើរវិលត្រឡប់ចូលប្រទេសវិញនៅតាមបណ្តាប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ សរុបចំនួន ២៧,០៩៧ នាក់ ក្នុងនោះបែងចែកជា៖ (មើលតាមតារាង)!

បញ្ជាក់៖ គិតយោងត្រឹមថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ មានពលករកម្ពុជាចូលសរុបចំនួន ២៤,៣៥៧ នាក់ និងជាពលរដ្ឋកម្ពុជា ដែលបានវិលចូលប្រទេសវិញសរុបចំនួន ៧៥,៨៩៤ នាក់។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណៈជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន ៕

ដោយ ៖ សិលា


ចែករំលែក៖