ព័ត៌មានទាន់ហេតុការណ៍៖

សមិទ្ធផលផ្លូវក្រាលក្រួសក្រហម​ ប្រវែង​ជាង៦គីឡូម៉ែត្រ​ លេីទំនប់សន្ដក្រវាត់ក្រុងព្រះវិហារ ត្រូវបានសម្ពោធដាក់អោយប្រេីប្រាស់ជាផ្លូវការ

ចែករំលែក៖

ខេត្តព្រះវិហារ ៖ រដ្ឋបាលខេត្តព្រះវិហារ បានបញ្ជាក់ឱ្យដឹងថា ៖ នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោក អ៊ឹម សុទ្ធីរ៉ា ប្រតិភូរាជរដ្ឋាភិបាលតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវក្រាលក្រួសក្រហមប្រវែង ៦.៤០០ម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួនលើទំនប់សន្តក្រវ៉ាត់ក្រុងព្រះវិហារ ស្ថិតក្នុងភូមិសំរោង សង្កាត់កំពង់ប្រណាក់ ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

សូមបញ្ជាក់ថា ៖ ពិធីនេះក៏មានការចូលរួមលពីគណៈប្រតិភូអមដំណេីរ លោកអភិបាលរងខេត្ត អភិបាលក្រុង ចៅសង្កាត់ ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើននាក់ផង។

សូមជម្រាបថា ៖ រដ្ឋបាលខេត្តព្រះវិហារ បានបង្ហាញ បុស្បុករូបសំណាកលោកតាឌីក្រុងព្រះវិហារ ត្រូវបានកែលម្អសោភណ្ឌភាព ស្វាគមន៍ភ្ញៀវជាតិ អន្តរជាតិ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ (ឆ្នាំរោង ) ខាងមុខនេះ ។ 

សមិទ្ធផលទាំងនេះ កើតចេញពីការយកចិត្តទុកដាក់របស់ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការង និងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធិពលខេមរភូមិន្ទ និង លោក គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ 

ដោយ ៖ សិលា


ចែករំលែក៖