ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិត លី ជុងគឿន ស្ថាបនិកក្រុមហ៊ុនប៊ូយ៉ុងគ្រុប ផ្ញើលិខិតគោរពអបអរសាទរ សម្តេចតេជោ ហ៊ុន សែន ដែលត្រូវបានអង្គព្រឹទ្ធសភា បោះឆ្នោតជ្រើសរើសជា ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា

សម្តេចតេជោ ហ៊ុន សែន ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត!

ខ្ញុំបាទមានកិត្តិយសដែលបានទទួលដំណឹង ថា សម្តេច ត្រូវបានអង្គព្រឹទ្ធសភាបោះឆ្នោតជ្រើស រើសជា ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ តាងនាម ក្រុមហ៊ុនប៊ូយ៉ុងគ្រុប ខ្ញុំបាទសូមគោរពអបអរសាទរ ដោយស្មោះ ជូនចំពោះ សម្តេច ។ ក្រោមការដឹកនាំប្រកបដោយសមត្ថភាព និង គតិបណ្ឌិតរបស់ សម្តេច ខ្ញុំជឿជាក់ថាប្រទេសកម្ពុជានឹងសម្រេចបាននូវសមិទ្ធផលយ៉ាងត្រចះត្រចង់ជាច្រើនបន្ថែមទៀត តាមរយៈទស្សនវិស័យប្រកបដោយចក្ខុវិស័យ និងការលះបង់ឥតងាករេរបស់ សម្តេច។

ទន្ទឹមនឹងនេះ ខ្ញុំបាទសូមចាប់យកឱកាសនេះ ផ្ញើនូវការអបអរសាទរយ៉ាងកក់ក្តៅបំផុតជូនដល់ ថ្នាក់ដឹកនាំ និងសមាជិកនៃគណបក្សប្រជាជនកម្ពុជាទាំងអស់ ចំពោះជ័យជំនះនេះ ដែលការណ៍នេះនឹង ចាក់បញ្ចូលនូវកម្លាំងចលករថ្មី ក្នុងការប្រែក្លាយព្រះរាជាណាចក្រកម្ពុជា ឱ្យទៅជាប្រទេសជាតិដ៏សម្បូរ រុងរឿង និងទំនើប។

សូម សម្តេចតេជោ ហ៊ុន សែន មេត្តាទទួលនូវការជូនពរ សុខុមាលភាពល្អបរិបូរណ៍ និងសុភ មង្គលពីរូបខ្ញុំ។

សូម សម្តេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា មេត្តាទទួលនូវការគោរពដ៏ ខ្ពង់ខ្ពស់បំផុតពីខ្ញុំបាទ ៕

ដោយ ៖ សិលា


ចែករំលែក៖