ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញើលិខិតថ្លែងអំណរគុណ ឯកឧត្តម VUONG DINH HUE ប្រធានរដ្ឋសភាវៀតណាម

ចែករំលែក៖

ភ្នំពេញ ៖ ឯកឧត្តម VUONG DINH HUE ប្រធានរដ្ឋសភាវៀតណាម សាធារណរដ្ឋសង្គមនិយមវៀតណាម

ហាណូយ

ឯកឧត្តមជាទីរាប់អានដ៏ជ្រាលជ្រៅ!

ខ្ញុំសូមថ្លែងអំណរគុណឯកឧត្តមដោយស្មោះ ចំពោះពាក្យពេចន៍អបអរសាទរដ៏កក់ក្តៅបំផុតរបស់ ឯកឧត្តម ផ្ញើជូនប្រជាជនកម្ពុជាគ្រប់រូប ក្នុងឱកាសដែលគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះដ៏ ត្រចះត្រចង់ ក្នុងការបោះឆ្នោតព្រឹទ្ធសភានីតិកាលទី៥ និងជូនរូបខ្ញុំក្នុងឱកាសដែលខ្ញុំត្រូវបានបោះឆ្នោត ជ្រើសរើសជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៥។ ខ្ញុំសូមថ្លែងអំណរគុណផងដែរ ចំពោះការអញ្ជើញខ្ញុំទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងតួនាទីថ្មីរបស់ ខ្ញុំជាប្រធានព្រឹទ្ធសភា។

កម្ពុជា និងវៀតណាម មានការអភិវឌ្ឍទំនាក់ទំនងមិត្តភាពប្រកបដោយផ្លែផ្កា សាមគ្គីភាព និង កិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ ដែលនាំមកនូវផលប្រយោជន៍ទៅវិញទៅមកដ៏សំខាន់ៗជាច្រើន សម្រាប់ប្រទេស និងប្រជាជនយើងទាំងពីរ។

ក្នុងនាមខ្ញុំជាប្រធានព្រឹទ្ធសភា ខ្ញុំត្រៀមខ្លួនជាស្រេចដើម្បីធ្វើការប្រកបដោយថាមភាពជាមួយ ឯក ឧត្តម ដើម្បីរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការសភា ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី និងពង្រឹង ទំនាក់ទំនងដែលមានស្រាប់របស់យើង ក្រោមពាក្យស្លោក “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង និងក្នុងស្មារតីសហគមន៍អាស៊ាន។

ទន្ទឹមនឹងនេះ ខ្ញុំមានការរីករាយនឹងជំនួបតាមប្រព័ន្ធវីដេអូដែលប្រកបដោយជោគជ័យ ជាមួយ ឯកឧត្តម។

សូម ឯកឧត្តម ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅអំពីខ្ញុំ ៕ 

ដោយ ៖ សិលា


ចែករំលែក៖