ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញើលិខិតថ្លែងអំណរគុណ ឯកឧត្តម Otsuji Hidehisa ប្រធានព្រឹទ្ឋសភានៃសភាជាតិជប៉ុន

ចែករំលែក៖

ភ្នំពេញ ៖ ឯកឧត្តម OTSUJI Hidehisa

ប្រធានព្រឹទ្ធសភា

សភាជាតិជប៉ុន

រាជធានីតូក្យូ

ឯកឧត្តមជាទីរាប់អាន!

ខ្ញុំសូមអរគុណេឯកឧត្តមដោយស្មោះ ចំពោះពាក្យពេចន៍អបអរសាទរប្រកដោយភាពស្និទ្ធស្នាលរបស់ ឯកឧត្តម ផ្ញើជូនរូបខ្ញុំ ក្នុងឱកាសដែលខ្ញុំត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៥ និងសព្ទសាធុការពររបស់ឯកឧត្តមដល់រូបខ្ញុំ និងប្រទេសជាតិរបស់ខ្ញុំ។

កម្ពុជា និងជប៉ុនមានទំនាក់ទំនងជាប្រវត្តិសាស្ត្រយូរអង្វែង ចំណងមិត្តភាពជាប្រពៃណីស្និទ្ធស្នាល សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា ដែលបាននាំមកនូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងវិបុលភាពសម្រាប់ ប្រជាជន និងប្រទេសយើងទាំងពីរ។

ក្នុងនាមប្រធានព្រឹទ្ធសភាកម្ពុជា ខ្ញុំទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកឧត្តម និងព្រឹទ្ធសភា នៃសភា ជាតិជប៉ុន ដើម្បីបន្តពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិនិងប្រទេសយើងទាំងពីរ។

សូម ឯកឧត្តម ទទួលនូវការគោរពរាប់អានដ៏ស្មោះស្ម័គ្រអំពីខ្ញុំ ៕ 

ដោយ ៖ សិលា


ចែករំលែក៖