ភ្នំពេញ ៖ ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី ព្រះរាជាណាចក្រថៃឡង់ដ៏ រាជធានីបាងកក
ឯកឧត្តមជាទីរាប់អាន
ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះពាក្យពេចន៍អបអរសាទររបស់ ឯកឧត្តម ផ្ញើជូនរូបខ្ញុំក្នុង ឱកាសដែលខ្ញុំត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិ កាលទី៥ និងសព្ទសាធុការពររបស់ប្រជាជននៃព្រះរាជាណាចក្រថៃឡង់ដ៏ ជូនដល់រូបខ្ញុំ ភរិយារបស់ខ្ញុំ និង ប្រជាជនកម្ពុជាទាំងអស់។
កម្ពុជា និងថៃឡង់ដ៏ មានចំណងទំនាក់ទំនងជាប្រវត្តិសាស្ត្រនិងប្រពៃណី មិត្តភាព សាមគ្គីភាព និងកិច្ចសហ ប្រតិបត្តិការប្រកបដោយផ្លែផ្កាដ៏យូរអង្វែង ដែលបាននាំមកនូវការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម វិបុលភាព និង ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទាំងពីរ។
ក្នុងតួនាទីថ្មីរបស់ខ្ញុំជាប្រធានព្រឹទ្ធសភាកម្ពុជា ខ្ញុំទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយ ឯកឧត្តម រាជរដ្ឋា ភិបាល និងរដ្ឋសភាថៃឡង់ដ៏ ជាពិសេសព្រឹទ្ធសភា ដើម្បីបន្តពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ ទំនងល្អរវាងប្រទេសយើងទាំងពីរ ក្រោមក្របខណ្ឌនៃ ភាពជាដៃគូយុទ្ធសាស្ត្ររបស់យើង និងក្នុងស្មារតី សហគមន៍ អាស៊ាន។
សូម ឯកឧត្តម ទទួលនូវការគោរពរាប់អានដ៏ជ្រាលជ្រៅអំពីខ្ញុំ៕
ដោយ ៖ សិលា