ខេត្តស្វាយរៀង៖ នាថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤នេះ លោក ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយររៀង បានអញ្ជេីញចូលរួមអមដំណេីរ លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិចុះពិនិត្យវឌ្ឍនភាពនៅតាមខ្សែបន្ទាត់ព្រំដែននៅស្រុកកំពង់រោទិ៍ និងសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាននៅវរសេនាតូចលេខ២តំបន់ប្រតិបត្តិការសឹករងស្វាយរៀង ស្ថិតក្នុងភូមិប្រសូត្រទី១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
មានប្រសាសន៍នាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានពាំនាំនូវការផ្ដាំផ្ញើសួសុខទុក្ខពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រីបណ្ឌិត ព្រមទាំង សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ផ្ញើជូនដល់ នាយទាហាន ពលទាហានទាំងអស់នៅខេត្តស្វាយរៀង និងសូមជូនពរមានសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លៀសវៃ និងសម្រេចបានជោគជ័យក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិ ៕
ដោយ ៖ សិលា