ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចជំនាញ​ បន្តផាកពិន័យលើយានយន្តល្មើសចំនួន ២៨៧គ្រឿង តាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសនាថ្ងៃទី០៨​ មេសា​នេះ!

ចែករំលែក៖

ភ្នំពេញ៖ តាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ បានបង្ហាញពីលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី០៨ ខែមេសា ឆ្នាំ​២០២៤នេះ​ កម្លាំង​នគរបាល​ជំនាញ​ ចរាចរណ៍​នៅទូទាំងប្រទេសកម្ពុជា​ បានរកឃើញយានយន្តល្មើសចំនួន ២៨៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩។ 

ជាក់ស្ដែង​ក្នុងប្រតិបត្តិការនោះ​ ចំនួនគោលដៅសរុប ៦១គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣១០គ្រឿង, រថយន្តធំ ០១គ្រឿង, រថយន្តតូច ៦៦គ្រឿង និងម៉ូតូ ២៤៣គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ២៨៧គ្រឿង  រថយន្តធំ ០១គ្រឿង រថយន្តតូច ៦៦គ្រឿង និងម៉ូតូចំនួន ២២០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល ០៨ថ្ងៃ ពីថ្ងៃទី១-០៨ ខែមេសា ឆ្នាំ២០២៤ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ២,៨៩៤គ្រឿង រថយន្តធំ ២២គ្រឿង រថយន្តតូច ៧៨៥គ្រឿង ម៉ូតូ ២,០៨៧គ្រឿង  ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ២,៤៥០គ្រឿង, រថយន្តធំ ២២គ្រឿង, រថយន្តតូច ៦២៩គ្រឿង និងម៉ូតូ ១,៧៩៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕

ដោយ​៖ តារា​


ចែករំលែក៖