ព័ត៌មានទាន់ហេតុការណ៍៖

លោក ប៉ែន បូណា ៖ កម្ពុជាជាប្រទេសតូចតែសេដ្ឋកិច្ចឈរ​លំដាប់​ទី​១ក្នុង​តំបន់​អាស៊ាន

ចែករំលែក៖

ភ្នំពេញ ៖ លោក  ប៉ែន បូ​ណា អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​លើក​ឡើង​ថា កម្ពុជាសេដ្ឋកិច្ចឈរទី១ក្នុងតំបន់អាស៊ាន និងទី៣ក្នុងចំណោមប្រទេសមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេទាំង២០នៅតំបន់អាស៊ី ជាមួយ​កំណើនសេដ្ឋកិច្ច​៦,១% ក្នុង​ឆ្នាំ​២០២៤ ។ នេះ គឺជា​ចំណាត់ថ្នាក់​ស្តី​ពី​កំណើនសេដ្ឋកិច្ច​ដែល​ចេញផ្សាយ​ដោយ​ស្ថាប័ន​ស្ថិតិ​ឥណ្ឌូ​នេ​ស៊ី Seasia stats ដោយ​យោង​លើ​មូលដ្ឋាន​នៃ​ការ​ព្យាករណ៍​របស់​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ ។

លោកលើក​ឡើង​ទៀត​ថា លទ្ធផល​បែប​នេះ​មិនមែន​កើតឡើង​ដោយ​ចៃដន្យ​ឡើយ ប៉ុន្តែ​វា គឺជា​ផ្លែផ្កា​នៃ​ការ​ដាក់​ចេញ​គោលនយោបាយ ការ​ដឹកនាំ និង​ចាត់ចែង​បាន​ល្អ​របស់​រាជរដ្ឋាភិបាល​ដែល​ជា​ចន្ទល់​នៃ​កំណើនសេដ្ឋកិច្ច​ដោយ​មិន​អាច​ប្រកែក​បាន។

ប្រមុខ​រាជរដ្ឋាភិបាល​វ័យក្មេង​របស់​កម្ពុជា​បាន​ប្រកាស​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោណ ប្រកបដោយ​មហិច្ឆតា​ឆ្ពោះទៅ​សម្រេច​គោលដៅ​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០ ក្លាយជា​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់ ។

«​ការទូត​សេដ្ឋកិច្ច​»​ក៏​ជា​នយោបាយ​ការ​បរទេស​ដ៏​សំខាន់​មួយ​របស់​សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​ដោយ​ផ្តោត​ទៅ​លើ​ការ​ទាក់ទាញ​វិនិយោគ និង​ទេសចរណ៍ ។

​សរុប​ទៅ កម្ពុជា គឺជា​ប្រទេស​តូច​មែន​តែ​ពិតជា​អាច​ធ្វើ​បាន​យ៉ាង​ល្អ​គួរ​ឱ្យ​មោ​ទ​នៈ ។ 

លទ្ធផល​ដ៏​ល្អ​បែប​នេះ​មិន​អាច​សម្រេច​បាន​ឡើយ​ប្រសិនបើ​គ្មាន​ថ្នាក់ដឹកនាំ​ខ្លាំងពូកែ និង​ប្រសិនបើ​គ្មាន​គោលនយោបាយ​ត្រឹមត្រូវ​ប្រកបដោយ​ចក្ខុវិស័យ​ច្បាស់លាស់​ទេ​នោះ៕ 

ដោយ ៖ សិលា


ចែករំលែក៖