ព័ត៌មានទាន់ហេតុការណ៍៖

ជាការគិតគូរដើម្បីសណ្តាប់ធ្នាប់សាធារណៈ សម្រួលដល់ការកម្សាន្តសប្បាយរបស់ប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានបញ្ជាក់ថា ៖ ដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍នៅតាមបណ្តោយផ្លូវមាត់ឆ្នេរសមុទ្ររដ្ឋបាលខេត្តព្រះសីហនុ នឹងរៀបចំលំហូរចរាចរ  ក្នុងទិសដៅចាប់ពីឆ្នេរអូរឈើទាល ឆ្ពោះទៅឆ្នេរអូរត្រេះ ដូចខាងក្រោម៖

– កំណាត់ទី១ ៖ ជាផ្លូវឯកទិស ដោយចាប់ពីចំណុចបន្ទប់ទឹកសាធារណៈទី១ រហូតដល់ប្រសព្វវិថីកោះពូឡូវ៉ៃ(ផ្លូវលេខ៣០០) 

– កំណាត់ទី២ ៖ ជាផ្លូវធ្វើចរាចរចណ៍ពីរទិស ដោយចាប់ពីចំណុចប្រសព្វវិថីកោះពូឡូវ៉ៃ (ផ្លូវលេខ៣០០ – កែងដំណាក់ស្តេច)  រហូតដល់ប្រសព្វផ្លូវលេខ៨៣៧-២  (ហួសហាងកាហ្វេ BROWN  ប្រមាណ ៤០០ម) ជៀសវាងការធ្វើដំណើរវាងឆ្ងាយក្រោយតាមផ្លូវ 837 ក្រោយពយអូរឈើទាល

– កំណាត់ទី៣ ៖ ជាផ្លូវឯកទិស ដោយចាប់ពីចំណុចប្រសព្វផ្លូវលេខ៨៣៧-២ (ហួសហាងកាហ្វេ BROWN) រហូតដល់ប្រសព្វផ្លូវលេខ៨៣៧ 

 ការរៀបចំលំហូរចរាចរនេះ គឺគ្រោងនឹងអនុវត្តសាកល្បងចាប់ពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ នេះតទៅ។

យើងខ្ញុំសូមធ្វើការអធ្យាស្រ័យទុកជាមុន នូវរាល់ការខ្វះខាត ឬភាពមិនពេញលេញ មួយចំនួនក្នុងការរៀបចំលំហូរចរាចរនេះ ហើយនឹងធ្វើការរៀបចំបំពេញបន្ថែមនូវរាល់កង្វះខាតនានា តាមពេលក្រោយទៀត។

អាស័្រយហេតុនេះ សូម សាធារណជន ទាំងអស់ជ្រាបជាព័ត៌មាន និងចូលរួមសហការ។  សូមអរគុណ 🙏🙏🙏 ៕

ដោយ ៖ សិលា


ចែករំលែក៖