ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលស្រុករមាសហែក អញ្ជើញបើកការប្រកួត កីឡាវាយ កូនគោល មានគាវត្នោត ដើមគឬផ្លែដូងទុំធ្វើជាបាល់ដើម្បី អបអរសាទរ ក្នុងឧិកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលថ្ងៃខាងមុខ

ចែករំលែក៖

ខេត្តស្វាយរៀង៖ ដើម្បី អបអរសាទរ ក្នុងឧិកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលថ្ងៃខាងមុខ រដ្ឋបាលស្រុករមាសហែក បានរៀបចំការប្រកួតកីឡា វាយកូនគោល ក្នុងនោះ ឧបករណ៍មាន( គាវត្នោត ដើមគឬផ្លែដូងទុំធ្វើជាបាល់)ដោយមានកីឡាករ កីឡាការិនីទាំង១៦ឃុំក្នុងស្រុករមាសហែក។

ជាក់ស្ដែង នៅព្រឹកថ្ងៃទី១២ខែមេសាឆ្នាំ២០២៤ លោកស៊ូម៉ុល អភិបាលស្រុករមាសហែក បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើកការប្រកួត វាយ កូនគោល ក្នុងនោះ ឧបករណ៍មាន( គាវត្នោត ដើមគឬផ្លែដូងទុំធ្វើជាបាល់ ដោយមានកីឡាករ កីឡាការិនីទាំង១៦ឃុំ ដោយមានការចូលរួមពីសំណាក់លោកនាយករដ្ឋបាល លោកអធិការរង លោកលោកស្រីមេឃុំ លោកនាយកវិទ្យាល័យរមាសហែក និងអ្នកពាក់ព័ន្ធជាច្រើនអ្នកផងដែរ  ។

ក្នុងឱកាសនោះលោក នាយករដ្ឋបាលស្រុករមាសហែកបានអោយដឹងថា អនុវត្តន៍តាមអនុសាសន៏របស់លោក នាយឧត្តមសេនីយ៍ សៅសុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក នាថ្ងៃនេះរដ្ឋបាលស្រុកបានរៀបចំកីឡាល្បែងវាយកូនគោល ក្នុងនោះ ឧបករណ៍មាន( គាវត្នោត ដើមគឬផ្លែដូងទុំធ្វើជាបាល់ ដើម្បី អបអរសាទរ ក្នុងឧិកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលថ្ងៃខាងមុខ ។

ក្នុងឱកាសនោះ លោកស៊ូ ម៉ុល អភិបាលស្រុករមាសហែក បានធ្វើការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោក នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក ក៏ដូចជាលោកប៉េងពោធិ៍សា អភិបាលខេត្តស្វាយរៀងដល់បងប្អូនក្រុមកីឡាករ កីឡាការិនីដែលចូលរួមការប្រកួតនាពេលនេះផងដែរ។

លោកបន្តថា ហើយការរៀបចំឱ្យមានការប្រកួតនេះឡើងដោយមានការផ្ដួចផ្ដើមនិងឧបត្ថម្ភ ទាំងស្រុងពីសំណាក់លោក នាយឧត្តមសេនីយ៍ សៅសុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក ចំពោះក្រុមដែលចូលរួមប្រកួតមានចំនួន១៧ក្រុម សរុបចំនួន ២៥៥នាក់ស្រី១២៥នាក់ ដោយមានការចែកការប្រកួតជា៤ពូល ចាប់ផ្តើមលេង នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ រហូត ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ ចំពោះយកជ័យលាភីលេខ១ ទទួលបានពានរង្វាន់និងថវិកា ៥លានរៀល។

ចំណាត់ថ្នាក់លេខ២ ទទួលបានថវិកា ៣លានរៀលនិងលេខ៣ ទទួលបានថវិកា២លានរៀល។

បន្ទាប់មកលោក អភិបាលស្រុករមាសហែក ក៏បានជូនពរដល់ក្រុមកីឡាករ ទាំង១៧ក្រុម ត្រូវខិតខំប្រឹងប្រែងប្រកួតអោយទទួលបានជោគជ័យនិងដើម្បីអបអសាទរ ក្នុងឧិកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលថ្ងៃខាងមុខ នេះ។

សូមបញ្ជាក់ថា   ទីកន្លែងដែលត្រូវ ប្រកួតគឺធ្វើនៅ តារាងបាល់ទាត់វិទ្យាល័យរមាសហែកស្ថិតក្នុងឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ៕

ដោយ៖ សុថាន


ចែករំលែក៖