ខេត្តស្វាយរៀង៖ នាថ្ងៃទី១២ ខែមេសាឆ្នាំ២០២៤ នេះ លោកស៊ូ ម៉ុល អភិបាលស្រុករមាសហែកនិងលោកស្រី បានអញ្ជើញ ជាអធិបតីក្នុងពិធី បើកសង្ក្រាន្តនៅវត្តកំពង់ត្រាច ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នាថ្ងៃ ទី១៣ដល់១៦ខែមេសា នាថ្ងៃខាងមុខ នៅឃុំកំពង់ត្រាច ស្រុករមាសហែក។
ក្នុងឱកាសនោះក៏ មានការ និមន្តអញ្ជើញចូលរួមពីព្រះគ្រូចៅអធិការវត្តកំពង់ត្រាច លោក លោកស្រី អភិបាលរងស្រុក លោកអធិការរងស្រុក លោកមេប៉ុស្តិ៍ លោកមេឃុំ លោក លោកស្រី នាយករងរដ្ឋបាលស្រុក ចំណុះ រដ្ឋបាលស្រុករមាសហែក និងក្រុមការងារដែលពាក់ពន្ធ័ជាច្រើននាក់ផងដែរ។
មានប្រសាសន៍ក្នុងឱកាសនេះ លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក បានថ្លែងអំណរគុណដល់ព្រះគ្រូចៅអធិការវត្តកំពង់ត្រាច ដែលបានរៀបចំអោយមានសង្ក្រាន្តនៅក្នុងវត្ត បង្កភាពសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋ មកលេងកម្សាន្ត សង្ក្រាន្តនៅវត្តកំពង់ត្រាច ដែលមានកម្មវិធីកម្សាន្តសប្បាយៗ រយៈពេល៤ ថ្ងៃគឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ខាងមុខនេះ។
ជាមួយគ្នានេះដែរ លោកអភិបាលស្រុក បានណែនាំដល់កងកម្លាំង សមត្ថកិច្ច អាជ្ញារធរមូលដ្ឋាន ឃុំទាំង១៦ ក្នុងស្រុក ត្រូវរៀបចំផែនការការពារសណ្ដាប់ធ្នាប់ និងរបៀបរៀបរយ ជូនដល់ថ្នាក់ដឹកនាំពិសេសប្រជាពលរដ្ឋ ដែលមកលេងសប្បាយ ក្នុងសង្ក្រាន្ត ប្រកបដោយសុវត្ថិភាព និងរបៀបរៀបរយ ជាពិសេសផែនការការពារសន្តិសុខសុវត្ថិភាពជូនដល់បងប្អូនប្រជាពលរដ្ឋ ដើម្បី បង្កភាពសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋ មកលេងកម្សាន្ត សង្ក្រាន្តនៅវត្តកំពង់ត្រាច ប្រកបដោយសន្តិសុខសុវត្ថិភាពល្អប្រសើរ។
ក្នុងឱកាសដែរ លោក អភិបាលស្រុក ក៏បានអំពាវនាវដល់បងប្អូប្រជាពលរដ្ឋ សូមអញ្ជើញមកទស្សនាកំសាន្តសប្បាយឱ្យបានច្រើនកុះករ ដែលមានរយៈពេល៤ថ្ងៃ នៅសង្ក្រាន្តវត្តកំពង់ត្រាចនេះផងដែរ ៕
ដោយ៖ សុថាន