ភ្នំពេញ ៖ ដោយមានការគាំទ្រពី លោកបណ្ឌិត អ៊ាង សុផល្លែត មន្ទីរបរិស្ថាន រាជធានី-ខេត្ត បានសហការជាមួយដៃគូ បានធ្វើការអប់រំណែនាំប្រជាពលរដ្ឋទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ និងចូលរូមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
ជាក់ស្តែងនៅក្នុងថ្ងៃនេះ សមាគមអ្នកស្រលាញ់បរិស្ថាន និងសង្គម ធ្វើយុទ្ធនាការស្តីពី «ការចូលរួមថែរក្សាភាពស្អាត កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងទុកដាក់ សំរាម សំណល់រឹងនៅទីប្រជុំជន» នៅភូមិព្រៃអណ្តូង ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
សូមបញ្ជាក់ថា ៖ យុទ្ធនាការនេះបានចាប់ផ្តើម កាលពីថ្ងៃទី១៣ មេសា ឆ្នាំ២០២៤ កន្លងទៅដោយបានចាប់ផ្តើមចេញពីភ្នំពេញនៅក្នុងបរិវេណរមណីយដ្ឋានវត្តភ្នំ មុនគេ ហើយបន្ទាប់មកចាប់ផ្តើមអនុវត្តតាមខេត្តដែលនឹងត្រូវដឹកនាំដោយប្រធានសមាគមខេត្ត តាកែវ កណ្ដាល ព្រៃវែង និងខេត្តកំពង់ធំ នៅតាមទីវត្តអារាម ក្នុងអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ៕
ដោយ ៖ សិលា