ភ្នំពេញ ៖ ថ្ងៃអាទិត្យ ៦ កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ ជាថ្ងៃវិរៈវ័នបត ដែលជាថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំកម្មវិធីលេងល្បែងប្រជាប្រិយខ្មែរ ទស្សនីយភាពសិល្បៈគ្រប់ទម្រង់ ព្រមទាំងការប្រគំតន្ត្រី និងរាំលេងកម្សាន្ត អបអរសាទរទទួលអំណរទេវតាឆ្នាំថ្មីនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ។
សូមបងប្អូនទាំងអស់គ្នា អញ្ជេីញចូលរួមលេងល្បែងប្រជាប្រិយខ្មែរ ទស្សនីយភាពសិល្បៈគ្រប់ទម្រង់ ព្រមទាំងការប្រគំតន្ត្រី និងរាំលេងកម្សាន្តនៅសង្ក្រាន្តវត្តភ្នំ ឱ្យបានច្រេីនកុះករ ។
សូមបញ្ជាក់ថា ៖ យប់មុិញ ! រណ្តាប់ទទួលទេវតាឆ្នាំថ្មី ត្រូវបានរៀបចំយ៉ាងស្រស់ស្អាត តាមជំនឿ លម្អដូចការតុបតែងផ្សេងៗគ្នា តាំងរង់ចាំការយាងមកដល់ទេវតាឆ្នាំថ្មី ដែលជាប្រពៃណីដ៏យូរលង់ណាស់របស់ប្រជាជនខ្មែរពីបូរាណមកដល់បច្ចុប្បន្ន បន់ស្រន់សូមឱ្យបានសេចក្តីសុខ សិរីសួស្ដី ចំរុងចំរេីន និងជោគជ័យគ្រប់ប្រការ។
សូមបងប្អូន អ៊ំពូមីង តាយាយ គ្រប់ទិសទី រីករាយឆ្នាំថ្មី និងទទួលពរជ័យសព្វសាធុការ៕
ដោយ ៖ សិលា