ខេត្តព្រៃវែង៖ នៅថ្ងៃទី ១៤ ខែ មេសា ឆ្នាំ ២០២៤ ជាថ្ងៃទី ២ នៃការរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តព្រៃវែង ឆ្នាំ២០២៤» ហើយក៏ជាថ្ងៃទី ១ នៃពីធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខណៈប្រជាពលរដ្ឋគ្រប់វ័យ បានអញ្ជើញមកចូលរួមលេងកម្សាន្ត និងទស្សនាព្រឹត្តិការណ៍ «សង្ក្រាន្តព្រៃវែង ឆ្នាំ២០២៤» យ៉ាងច្រើនកុះករ ។
សូមទស្សនាកម្រងរូបភាពប្រជាពលរដ្ឋមករាំលេងកម្សាន្តក្នុងតំបន់ត្រជាក់ចិត្ត ប្រកបដោយភាពសប្បាយរីករាយ ពោពេញដោយស្នាមញញឹម និងសំឡេងហ៊ោកញ្ជៀវផងដែរ ។
សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ អញ្ជើញមកចូលរួមលេងកម្សាន្ត ក៏ដូចជាទស្សនាព្រឹត្តិការណ៍ «សង្ក្រាន្តព្រៃវែង ឆ្នាំ២០២៤» ឱ្យបានច្រើនកុះករ និងអធិកអធមបន្តទៀត។
សូមបញ្ជាក់ថា ៖ ល្បែងប្រជាប្រិយ គឺជាសិល្ប:វប្បធម៌ អរិយធម៌ដ៏ចំណាស់មួយរបស់ខ្មែរនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយ បាន រីកត្រចះត្រចង់ និង ជា សក្ខីភាព ដ៏ អស្ចារ្យ ដើម្បី បង្ហាញពិភពលោក ឱ្យដឹង ឮ និង ស្ញប់ ស្ញែង ពី អារិយធម៌ ខ្មែរ។ ល្បែងប្រជាប្រិយ បាន កកើតឡើង ពី ជីវិតប្រចាំថ្ងៃ នៃ ប្រជាកសិករ តាមសម័យកាល នីមួយៗ ដោយ គ្មាន កាលបរិច្ឆេទ ឬឈ្មោះ អ្នកបង្កើត អ្នកផ្ដួចផ្ដើម និង ពីប្រវត្តិច្បាស់លាស់ នោះទេ គឺមាន ប្រភព ចេញ ពី កម្លាំង ពលកម្ម ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ប្រជាកសិករ និង ជាការចេះ តៗ គ្នា តែប៉ុណ្ណោះ។
ប្រជាជន កម្ពុជា និយមលេងល្បែងប្រជាប្រិយខ្មែរ នៅពេលមាន ពិធី បុណ្យទានម្តងៗ ជាពិសេសនៅក្នុង ពិធីបុណ្យចូលឆ្នាំខ្មែរ ៕
ដោយ ៖ សិលា