ខេត្តព្រះវិហារ ៖ ពិធីអភិសេករង្វង់មូលរូបសំណាក់ព្រះនរាយណ៍ និងរូបសំណាក់លោកតាឌី ស្ថិតនៅទីរួមខេត្តព្រះវិហារ និងបួងសួងសុំសេចក្ដីសុខ សេចក្ដីចម្រេីន ជូនដល់ថ្នាក់ដឹកនាំ មន្ដ្រីរាជការ និងប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ លោក នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និង លោក គីម រិទ្ធី អភិបាល នៃគណ:អភិបាលខេត្ត និងលោកស្រី សុខា គងពិសី គីម រិទ្ធី ព្រមទាំងអញ្ជើញចូលរួម លោកស្រី ក្រុមការងាររាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ជាច្រើនរូប កាលពីព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤។
សូមមញ្ជាក់ថា ៖ បុស្បុករូបសំណាកលោកតាឌីក្រុងព្រះវិហារ ត្រូវបានកែលម្អសោភណ្ឌភាព ស្វាគមន៍ភ្ញៀវជាតិ អន្តរជាតិ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ (ឆ្នាំរោង ) ។
សមិទ្ធផលទាំងនេះ កើតចេញពីការយកចិត្តទុកដាក់របស់ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការង និងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធិពលខេមរភូមិន្ទ និងឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ។
ខេត្តព្រះវិហារសូមស្វាគមន៍បងប្អូនមកពីគ្រប់ទិសទី ចូលរួមកម្សាន្ត និងរីករាយជាមួយសង្ក្រាន្តខេត្តព្រះវិហារ ពិធីបុណ្យឆ្នាំថ្មីប្រពៃណីជាតិខ្មែរ (ឆ្នាំរោង )។
និងសូមជូនពររាល់ការដំណើរកម្សាន្តក្នុងពិធីបុណ្យឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ទទួលបានសុខសុវត្ថិភាព និងសុខសុភមង្គលគ្រប់ពេលវេលា គ្រប់ទីកន្លែង៕
ដោយ៖ សិលា