ខេត្តស្វាយរៀង៖ នៅថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី សង្ក្រាន្តទាំង៨ក្រុង.ស្រុក នៃខេត្តស្វាយរៀងមានប្រជាពលរដ្ឋចូលរួមកម្សាន្តសប្បាយសរុបប្រមាណ៨៨,៩៨០នាក់។
នេះបើយោងតាមរដ្ឋបាលខេត្តស្វាយរៀង ដែលបានឲ្យដឹងកាលពីល្ងាចថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤។
សូមបញ្ជាក់ថា ខេត្តស្វាយរៀងក៏មានរៀបចំសង្ក្រាន្ត និងលេងល្បែងប្រជាប្រិយតាមវត្តអារាមនានា និងការប្រគំតន្ត្រី មានរយៈពេល៤ថ្ងៃ គឺថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ព្រមទាំងបានចូលរួមចំណែកថែរក្សា វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីដូនតារបស់ខ្មែរយើងដែលមានតាំងពីបុរាណកាលរៀងមក។
រដ្ឋបាលខេត្តក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តស្វាយរៀង ក៏ដូចជាខេត្តដែលមានព្រំប្រទល់ជាប់គ្នាសូម អញ្ជើញមកចូលរួមលេងកម្សាន្តឲ្យបានច្រើនកុះករផងដែរ៕
ដោយ៖ សុថាន