ភំ្នពេញ ៖ ដើម្បីធានាបានការបញ្ជាដឹកនាំកិច្ចប្រតិបត្តិការរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ស្របពេលដែលប្រជាពលរដ្ឋខ្មែរត្រូវបានធ្វើដំណើរទៅស្រុកកំណើត ឬទេសចរណ៍កម្សាន្តនៅតាមទីកន្លែងផ្សេងៗប្រកបដោយសុវត្ថិភាព និងរបៀបរៀបរយបានល្អប្រសើរ ក្នុងឱកាសរាជរដ្ឋាភិបាល អនុញ្ញាតឲ្យមន្រ្តីរាជការ និយោជិត កម្មករ ឈប់សម្រាករយៈពេល ៤ថ្ងៃ ក្នុងឱកាសពិធីបុណ្យថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ គ.ស.២០២៤ នាថ្ងៃសៅរ៍ ៥កើត ,ថ្ងៃអាទិត្យ ៦កើត ,ថ្ងៃចន្ទ ៧កើត និងថ្ងៃអង្គារ ៨កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ទី១៤ ទី១៥ និងទី១៦ ខែមេសា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក សុង លី ,លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដឹកនាំវេនប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ដែលជាវេនទី៣ ត្រូវនឹងថ្ងៃបុណ្យចូលឆ្នាំថ្មី ថ្ងៃទី៣ សម្រាប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ នៅនាយកដ្ឋានអង្គរក្ស ។
ក្នុងវេនប្រចាំការក្រុមទី៣នេះ រួមមាន ៖ លោកឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ ប្រធាន(បេសកកម្ម), លោកឧត្តមសេនីយ៍ឯក សុង លី អគ្គស្នងការរងនគរបាលជាតិ អនុប្រធាន, លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ អនុប្រធាន, អនុប្រធានសេនាធិការ អនុប្រធាននាយកដ្ឋានកណ្តាល និងប្រធាន អនុប្រធាននាយកដ្ឋាន-អង្គភាព សមាជិក។
ក្រុមប្រចាំការវេននីមួយៗ មានភារកិច្ចប្រមូលផ្តុំនូវសភាពការណ៍តាមបណ្តារាជធានី-ខេត្ត សហការផ្តល់ ទទួលព័ត៌មានទាន់ហេតុការណ៍បន្ទាន់នានា ដែលកើតមានឡើងជាយថហេតុក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ព្រមទាំងបូកសរុបសភាពការណ៍ប្រចាំថ្ងៃជូនថ្នាក់ដឹកនាំ ដើម្បីជ្រាប និងចង្អុលដឹកនាំ ៕
ដោយ៖ តារា