ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបន្ដដឹកនាំកងកម្លាំងនគរបាលរាជធានីភ្នំពេញ យ៉ាងសស្រាក់សស្រាំដើម្បីបំពេញកាតព្វកិច្ចក្នុងធានាដល់សន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ក្នុងឱកាសប្រជាពលរដ្ឋលេងកម្សាន្ដសប្បាយ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ពិសេសនៅតំបន់សង្ក្រាន្ដវត្តភ្នំ នាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤។
ក្រៅពីគោលដៅសប្បាយនៅសង្ក្រាន្ដវត្តភ្នំ ជារួមសភាពការណ៍នៅទូទាំងរាជធានីភ្នំពេញ ក្នុងថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ គឺត្រូវធានាបានយ៉ាងល្អប្រសើរគ្រប់ទីតាំងសប្បាយទាំងអស់។
សូមបញ្ជាក់ថា ៖ ០៣ថ្ងៃហើយដែល លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំបញ្ជាកម្លាំងការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព នៅគោលដៅសង្រ្កានវត្តភ្នំ៕
ដោយ៖ សិលា