ព័ត៌មានទាន់ហេតុការណ៍៖

បុរសជាសន្ដិសុខម្នាក់​ បានដេកស្លាប់មុខផ្ទះប្រជាពលរដ្ឋ​ បង្កការភ្ញាក់ផ្អេីលជាខ្លាំង

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសជាសន្តិសុខម្នាក់​ បានដេកស្លាប់នៅមុខផ្ទះប្រជាពលរដ្ឋ​ បង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចមូលដ្ឋានកាលពីវេលាម៉ោង០១​និង៣០នាទីរសៀល​ ថ្ងៃទី១៧​ ខែមេសា​ ឆ្នាំ​២០២៤​ នៅតាមបណ្ដោយផ្លូវលំ​ ភូមិអង្គរជ័យ​ សង្កាត់ព្រៃស​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។ 

    សពជនរងគ្រោះមានឈ្មោះ​ ឡេង​ សុគង់​ ភេទប្រុស​ អាយុ៤៥ឆ្នាំ​ មុនរបរជាសន្ដិសុខ​ ស្នាក់នៅកន្លែងកេីតហេតុ​ ទីកន្លែងកំណេីត​ នៅស្រុកព្រៃកប្បាស ខេត្តតាកែវ​ ។ 

    តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនបុណ្យចូលឆ្នាំខ្មែរ​ ម្ចាស់ផ្ទះបានជួលសន្តិសុខខាងលេីមកមេីលថែផ្ទះសម្បែង​ ហេីយម្ចាស់ផ្ទះក៏ទៅលេងស្រុកកំណេីតបាត់អស់​ ។ លុះនៅថ្ងៃទី១៦​ មេសា​ ២០២៤​ សន្តិសុខខាងលេីមានអាការៈមិនស្រួលខ្លួន​ និងត្រូវបានអ្នកជិតខាងជួយកោសខ្យល់​ និងរឹតប្រេងក្រឡាផងដែរ​ ។ រហូតនៅថ្ងៃកេីតហេតុ​ គេសង្កេតពុំឃេីញសន្តិសុខក្រោកហូបអី​ ទេីបអ្នកជិតខាងស្រែកហៅ​ និងទៅដាស់​ ដោយមិនកម្រេីកក៏ដឹងថា​ ជនរងគ្រោះជាសន្ដិសុខរូបនេះបានស្លាប់បាត់ទៅហេីយ​ រួចក៏រាយការណ៍ប្រាប់អាជ្ញាធរមូលដ្ឋានឲ្យចុះមកពិនិត្យជាក់ស្ដែងតែម្ដង​ ។ 

    ក្រោយពីទទួលបានព័ត៌មានខាងលេីរួច​ អាជ្ញាធរមានសមត្ថកិច្ច​ និងមន្ត្រីជំនាញកោសល្យវិច័យបានចុះមកហ៊ុំព័ទ្ធខ្សែ​ និងពិនិត្យសាកសព​គ្រប់ជ្រុងជ្រោយ ទេីបសន្និដ្ឋានថា​ ជនរងគ្រោះ​ ពិតជាស្លាប់ដោយខ្យល់គរ​ មិនពាក់ព័ន្ធនិងករណីឃាតកម្មនោះឡេីយ​ ។ រួចក៏ធ្វេីកំណត់ហេតុប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖