ព័ត៌មានទាន់ហេតុការណ៍៖

លោកសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋមន្ត្រីស្តីទី អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ប្រកាសសមាសភាពគណៈកម្មការ និងអនុគណៈកម្មការរៀបចំទិវារំលឹកខួបអនុស្សាវរីយ៍លើកទី៧៩ ថ្ងៃកំណើតកងកម្លាំងនគរបាលជាតិកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ លោកសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋមន្ត្រីស្តីទី អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ប្រកាសសមាសភាពគណៈកម្មការ និងអនុគណៈកម្មការរៀបចំទិវារំលឹកខួបអនុស្សាវរីយ៍លើកទី៧៩ ថ្ងៃកំណើតកងកម្លាំងនគរបាលជាតិកម្ពុជា។ នេះបើយោងតាម ប្រភព ពីអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ។ 

សូមបញ្ជាក់ថា ៖ នៅរសៀលថ្ងៃពុធ ទី១៧ ខែមេសា ឆ្នាំ ២០២៤ លោកសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋមន្រ្តីស្តីទី ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំប្រកាសសមាសភាពគណៈកម្មការ និងអនុគណៈកម្មការរៀបចំទិវារំលឹកខួបអនុស្សាវរីយ៍លើកទី៧៩ ថ្ងៃកំណើតកងកម្លាំងនគរបាលជាតិកម្ពុជា នាទីស្តីការក្រសួង។

ក្នុងកិច្ចប្រជុំប្រកាសសមាសភាពគណៈកម្មការនេះ មានការអញ្ជើញចូលរួមពី លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាននិងតំណាងអង្គភាពនានាចំណុះក្រសួងមហាផ្ទៃ។ 

កិច្ចប្រជុំប្រកាសសមាសភាពគណៈកម្មការ និងអនុគណៈកម្មការរៀបចំទិវារំលឹកខួបអនុស្សាវរីយ៍លើកទី៧៩ ថ្ងៃកំណើតកងកម្លាំងនគរបាលជាតិកម្ពុជានេះ គឺធ្វើដើម្បីរៀបចំនូវរចនាសម្ព័ន្ធ និងតួនាទីភារកិច្ចឱ្យអនុវត្តដូចខាងក្រោម៖

-សហការនិងសម្របសម្រួលជាមួយក្រសួង ស្ថាប័នដែលពាក់ព័ន្ធទៅនឹងការរៀបចំពិធីអបអរសាទរខួបលើកទី៧៩ ថ្ងៃកំណើតកងកម្លាំងនគរបាលជាតិ

-រៀបចំកិច្ចប្រជុំដើម្បីត្រួតពិនិត្យអំពីវឌ្ឍនភាពការងាររបស់គណៈកម្មការ និងធ្វើរបាយការណ៍គោរពជូន លោកអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រី្តក្រសួងមហាផ្ទៃ

-ចងក្រងអំពីប្រវត្តិរបស់ថ្នាក់ដឹកនាំនគរបាលជាតិ

-ចងក្រង វាយតម្លៃ ស្នាដៃនិងសមិទ្ធផល ឆ្នាំ២០២៣របស់នគរបាលជាតិ

-អនុវត្តការងារផ្សេងៗទៀតដែលប្រធានគណៈកម្មការប្រគល់ជូន៕

ដោយ៖ សិលា


ចែករំលែក៖