ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ បានកើតឡើងចំនួន ១៤លើក (យប់ ០៧លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០៨នាក់ (ស្រី ០១នាក់), រងរបួសសរុប២៣នាក់ (ស្រី ០៩នាក់), រងរបួសធ្ងន់ ២៣នាក់ (ស្រី ០៩នាក់) រងរបួសស្រាល ០០នាក់ (ស្រី ០០នាក់) និងមិនពាក់មួកសុវត្ថិភាព ២៣នាក់ (យប់ ១០នាក់)។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០៦លើក (ស្លាប់ ០៣នាក់, ធ្ងន់ ០៨នាក់, ស្រាល ០០នាក់) , មិនគោរពសិទិ្ឋ ០២លើក (ស្លាប់ ០១នាក់, ធ្ងន់ ០៣នាក់, ស្រាល ០០នាក់), មិនប្រកាន់ស្តាំ ០៣លើក (ស្លាប់ ០៣នាក់, ធ្ងន់ ០៥នាក់, ស្រាល ០០នាក់), ប្រជែង ០២លើក (ស្លាប់ ០១នាក់, ធ្ងន់ ០៦នាក់, ស្រាល ០០នាក់) និងបត់គ្រោះថ្នាក់ ០១លើក (ស្លាប់ ០០នាក់, ធ្ងន់ ០១នាក់, ស្រាល ០០នាក់) ៕
ដោយ ៖ សិលា